ព្រឹតិ្តការណ៍ថ្មីៗ

Update ឆេះផ្ទះវីឡាឈើដ៏ស្កឹមស្កៃ​ តម្លៃខ្ទង់លានដុល្លា ក្នុងបុរីសាន់វ៉េ

6 ខែ មុន 521 តូ សុផល

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះបន្ទប់ទទួលភ្ញៀវ និងបន្ទប់ផ្ទះបាយ នៅក្នុងផ្ទះវីឡាឈើដ៏ស្កឹមស្កៃមួយខ្នង ក្នុងបុរីសាន់វ៉េ

បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ត្រង់ចំណុចក្នុងបុរីសាន់វ៉េផ្ទះវីឡាលេខM61 ផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

បើតាមសម្តីពីអ្នកបម្រើនៅក្នុងផ្ទះវីឡាខាងលើបាន ដឹងថា នៅមុនពេលកើតហេតុពួកគាត់បីបួនប្រាំអ្នករួមទាំងម្ចាស់ផ្ទះប៉ុន្មាននាក់ទៀតបានកំពុងដេកនៅក្នុងផ្ទះជាន់ខាងលើលង់លក់យ៉ាងស្កប់ស្កល់។ លុះដល់វេលាកើតហេតុស្រាប់តែមានធំក្លិនឈ្ងៀម និងមានផ្សែងហ៊ុយចេញមកពីបន្ទប់ទទួលភ្ញៀវនៅជានផ្ទាល់ដី បន្ទាប់មកគាត់ក៏បានរត់ចុះមកមើលស្រាប់តែឃើញមានអណ្តាតភ្លើងកំពុងតែឆាបឆេះទូរតាំងនៅបន្ទប់ទទួលភ្ញៀវយ៉ាងសន្ធរសន្ធៅ ហើយគាត់ក៏ស្រែឆោឡោបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាងលើនិងសន្តិសុខដែលយាមនៅក្នុងបុរីខាងលើនាំគ្នាយកបំពង់ពន្លត់អគ្គិភ័យ ទាំងតូចធំទៅជួយបាញ់ពន្លត់អស់ចំនួន១៥បំពង់ តែមិនរលត់ហើយក៏បង្កឲ្យឆេះរាលដាលកាន់តែខ្លាំបឡើងរហូតដល់បន្ទប់ផ្ទះបាយខាងក្រោយបន្តថែមទៀត។ ភ្លាមៗនេះក៏មានអ្នកឃើញហេតុការណ៍បានទាក់ទៅសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យអោយចុះមកធ្វើការអន្តរាគមន៍។

បន្ទាប់មកក៏ឃើញមានសមត្ថកិច្ចមូលដ្ឋានរួមទាំងរថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ មកចំនួន ៦គ្រឿង ហើយបានធ្វើការបាញ់ពន្លត់អស់ចំនួន ៣គ្រឿង ក៏រលត់ទៅវិញជាស្ថាពរតែម្ដង នៅវេលាម៉ោង​០១:១០នាទីរំលងអធ្រាត្រ​ថ្ងៃដដែលនេះ​៕


 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ