ព្រឹតិ្តការណ៍ថ្មីៗ

(Video) លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកម្លាំងរបស់ខ្លួនទៅគោរពវិញ្ញាណក្ខន្ធ វណ្ណ វាសនា

2 ឆ្នាំ មុន 4 តូ សុផល

ខេត្តកណ្តាលៈ កាលពីវេលាម៉ោង១៤ និង១៥នាទី ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តកណ្តាល បានដឹក នាំកម្លាំងរបស់ខ្លួនទៅគោរពវិញ្ញាណក្ខន្ធ លោកអនុសេនីយ៍ឯក វណ្ណ វាសនានាយការិយាល័យផ្គត់ផ្គង់ ដែលទទួលមរណភាព កាល ពីវេលាម៉ោង០៦ និង០០នាទី ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ និង បាននាំយកថវិកាចំនួន 16,985,000រៀល និង អង្ករ 150kg ដែលបានមកពីការចូលរួមរំលែកទុករបស់ នាយ នាយរងកងរាជអាវុធហត្ថទូរទាំងខេត្តកណ្តាល ទៅចូលបុណ្យសព។


ដោយគោរពអនុវត្តតាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពល ខេមរ ភូមិន្ទ និង ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អោយ មេបញ្ជាការ កងរាជអាវុធហត្ថគ្រប់លំដាប់ថ្នាក់ត្រូវបង្កេីន ការយក ចិត្តទុកដាក់ ចំពោះមន្រ្តីអាវុធហត្ថ និង គ្រួសារអាវុធហត្ថ គ្រប់រូបដែលជួបការលំបាកនិងមានគ្រោះថ្នាក់ផ្សេងៗនោះ។

លោកមេបញ្ជាការ សំ តុលា បានដឹកនាំ នាយ នាយរង នៃកងរាជអាវុធហត្ថ ខេត្តកណ្តាល ទៅចូលរួមគោរពវិញ្ញាណក្ខន្ធ និងនាំយក ថវិកាមួយចំនួន ដើម្បីចូលរួមចំណែកសម្រាលការលំបាក និង រំលែកទុក្ខ ដល់ក្រុមគ្រួសារសពដែលមានការខ្វះខាត។

13240080_504641379728676_7225462481675202900_n 13240758_504641343062013_8390577466909868372_n 13265964_504641339728680_7561972185696066561_n

11872305_10153513108267508_7760316066293043812_o

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!