ព្រឹតិ្តការណ៍ថ្មីៗ

ថ្លើមធំមែន បើកមុងចាប់រំលោភកូនក្រមុំគេ ដល់លើផ្ទះ

3 សប្តាហ៍ មុន 246 តូ សុផល

ខេត្តកណ្តាល៖ បុរសល្មោភកាមម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ក្រោយប៉ុនប៉ងឡើងចាប់កូន ក្រមុំអ្នក ស្រុកដល់លើផ្ទះ។ករណីនេះ បង្កអោយមានការភ្ញាក់ផ្អើលកាលពី វេលម៉ោង ២៣និង១៥នាទី ថ្ងៃទី២៤ ខែមេសាឆ្នាំ ២០១៨ ត្រូវនិងថ្ងៃអង្គារ១០កើត ខែពិសាខ ឆ្នាំច ព.ស២៥៦២ នៅចំណុចផ្ទះរបស់ជនរងគ្រោះ ឈ្មោះ ហ.ហ ស្រីអាយុ១៩ឆ្នាំមុខរបរ កម្មករ សព្វថ្ងៃរស់នៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល។

មានស្លាកស្នាមថ្ពាល់ខាងស្តាំជាំ និងដើមដៃខាងឆ្វេងមានស្នាមជាំ កខាងស្តាំមានស្នាមរលាត់។

លោកវរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាលស្រុកស្អាងប្រាប់អោយដឹងថា ជនសង្ស័យ ឈ្មោះ ធួន សារ៉ាយ ហៅម៉ៅ ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិនខ្មែរ មុខរបរ ជាងសណង់ ទីលំនៅភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅភូមិ ព្រែករុន ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល។

ប្រភពអោយដឹងថា នៅថ្ងៃកើតហេតុខាងលើជនសង្ស័យបានទ្បើងទៅផ្ទះរបស់ជនរងគ្រោះហើយបានបើក ចូលក្នុងមុង ចាប់ច្រចាច់ក និងខ្ទប់មាត់ ថើបលើជនរងគ្រោះភ្លាមនោះ ជនរងគ្រោះបានរើបំរះ និងខាំដៃជន សង្ស័យហើយស្រែកអោយឳពុកម្តាយជួយហើយក៏ឃើញជនសង្ស័យឈ្មោះ ធួន សារ៉ាយ នៅក្នុងម៉ុង របស់កូន បន្ទាប់មករហូតដល់ម៉ោង២ និង១៧ នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ ឳពុកបានតេមកប្តឹង នគរបាល ប៉ុស្តិ៍ព្រែកគយ ពេលនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ព្រែកគយសហការជាមួយកំលាំង អធិការដ្ថាននគរបាលស្រុកបានឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋានដើម្បីបន្តនិតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ