ព្រឹតិ្តការណ៍ថ្មីៗ

4G INTERNET88 កែងស្តុប Nokia  និង 24H បញ្ញា2 ណេត ផ្លូវសហព័ន្ធរុស្ស៊ី បង្កប់ល្បែងភ្នាល់គ្រប់ប្រភេទ បុកគ្រឹះយ៉ាងរឹងមាំ ចាំចំណាត់ការ ចៅហ្វាយក្រុងទេដឹង?

7 ខែ មុន 710 តូ សុផល

ភ្នំពេញ ៖ ភាពសម្បូរសប្បាយ និងការរីកចំរើន នៃទីតាំងហ្គេមអនឡាញបង្កប់ល្បែងស៊ីសង  liveចេញ ពីកាស៊ីណូត្រូវបានគេសង្កេតឃើញថា មានការរីកដុះដាលពេញបន្ទុក ក្នុងរាជធានីភ្នំពេញ ស្របពេល ដែលអាជ្ញាធរខណ្ឌទាំង១២ ហាក់ជិះសេះលែងដៃ មិនខ្វល់ចុះពិនិត្យ ឬបង្ក្រាបឡើយ។

ក្រឡេកភ្នែកមកខណ្ឌសែនសុខឯណេះវិញ ថ្វីបើមានការផ្លាស់ប្តូរតំណែងអភិបាលខណ្ឌរាប់ភ្លេច នៅតែ គ្មាន អភិបាលខណ្ឌចិត្តសឿងហ៊ានបង្ក្រាបទីតាំង២ខាងលើនោះឡើយ។

ប្រជាពលរដ្ឋ ហាក់មិនអស់ចិត្ត និងមានចម្ងល់នោះ តើហេតុអ្វីបានជាទីតាំងហ្គេមអនឡាញបង្កប់ ល្បែង ស៊ីសង យីហោ 4G INTERNET 88 នៅផ្លូវ២៧១ ក្បែរស្តុប Nokia សង្កាត់អូរបែកក្អម  និង 24H បញ្ជា2 ណេត ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ នៅតែបន្តដំណើរការយ៉ាងរលូនទាំងយប់ទាំងថ្ងៃ បែបនេះ?

ប្រភពខ្លះបានអោយដឹងថា អាជ្ញារធរខណ្ឌ និងរាជធានី មិនហ៊ានចុះបង្ក្រាប ទីតាំងទាំង២ខាងលើនោះទេ ព្រោះគេមានខ្នងធំៗណាស់។

យោងតាមអនុសាសន៍របស់សម្តេចក្រឡាហោម ស ខេងដាក់ចេញកាលពីថ្មីៗនេះ ត្រូវតែបង្ក្រាបអោយ អស់នូវទីតាំងល្បែងគ្រប់ប្រភេទ ទោះជាមានខ្នងបង្អែកក៍ដោយ។

ប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរ ឬសមត្ថកិច្ច មេត្តាអនុវត្តច្បាប់បង្ក្រាបល្បែងស៊ីសងឲ្យដូចភ្លៀងរលឹម ដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ សង្គមសុវត្ថិភាពជូនប្រជាពលរដ្ឋ កុំធ្វើតែមួយឆាវៗ ដូចភ្លើងចំបើង ជាពិសេសប្រកាន់បក្ខពួក ខ្សែស្រឡាយឡើយ។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជា ឱ្យមន្ត្រី កងកំលាំង មានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាអនុវត្តសេចក្តីណែនាំស្តីពី។

ការអនុវត្តវិធានការបង្រ្កាបល្បែងស៊ីសងខុសច្បាប់ និងតាមឃាត់ខ្លួន គ្រប់ម្ចាស់បើកល្បែងខុសច្បាប់ ពិសេសអ្នកឈរជាខ្នងបង្អែក និងអ្នកឃុបឃិត ពីក្រោយ មកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

ជាងនេះទៅទៀត សម្តេចក្រឡាហោម ក៏បានបញ្ជាក់ដែរថា នៅកម្ពុជាយើងសព្វថ្ងៃនេះ ល្បែងស៊ីសង មាន ២សណ្ឋាន រួមមាន ៖ ល្បែងស៊ីសងស្របច្បាប់ និងល្បែងស៊ីសងមិនស្របច្បាប់ ។

សម្តេច បានបន្តទៀតថា នៅក្នុងសេចក្តីណែនាំនោះ គឺតម្រូវអោយមន្ត្រី កងកំលាំងមានសមត្ថកិច្ច ទាំង អស់ បង្រ្កាបល្បែងស៊ីសង ខុសច្បាប់ ដែលបង្កការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ពិសេសគឺការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់ រាជដ្ឋាភិបាល។

សម្តេចក្រឡាហោម ស ខេង ក៏បានសង្កត់ធ្ងន់ដែរថា ចំពោះល្បែងស៊ីសងខុសច្បាប់ ដែលបានលប លួចបើក និងបានបើកជាចំហរ នៅតាមបណ្តាមូលដ្ឋានមួយចំនួន កន្លងមកនោះដូចជា៖ ល្បែងជ្រក ក្រោមស្លាកល្បែងស្របច្បាប់ ឆ្នោត ឡូតូ ភ្នាល់ បាល់ ភ្នាល់អន ឡាញ ល្បែងអ៊ិនធឺណេត ២៤ម៉ោង ឆ្នោតកន្ទុយលេខ ល្បែងជល់ មាន់ ល្បែងភា្នល់ ទឹកភ្លៀង ល្បែងបាញ់ត្រី និងល្បែងនានា ដែលជ្រកក្រោម ល្បែង ក្មេងលេង និងទាំងអាជីវកម្មខុសច្បាប់ គឺត្រូវបានប្រកាសបិទទាំងស្រុង។

សង្ឃឹមថា ក្នុងតំណែង ជាអភិបាលខណ្ឌសែនសុខ  លោក ម៉ូវ ម៉ានិត និងមិនរក្សាទុកទីតាំងល្បែងភ្នាល់ គ្រប់ប្រភេទ ដែលបង្កអោយមានអសន្តិ សុខសង្គមឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!