ព្រឹតិ្តការណ៍ថ្មីៗ

មុខសញ្ញាឆក់២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

3 ខែ មុន 46 តូ សុផល

ភ្នំពេញ៖  កាលពីថ្ងៃចន័្ទ ៩កើត ខែពិសាខ ឆ្នាំច សំរឹទ្ធសក័ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ០៨ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧ មករា បានសហការជាមួយព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីឆក់កាបូប នៅមុខមន្ទីរពេទ្យព្រះសង្ឃ ផ្លូវ ២១៧ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែលបានធ្វើសកម្មភាព នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៨ ម៉ោង ២១និង ១៥នាទី នៅក្បែវត្តព្រះពុទ្ធមានបុណ្យ ផ្លូវ១៨២ ភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា។ជនសង្ស័យទាំងពីរមាន

ទី១ សុខ ឧត្តម ភេទ ប្រុស អាយុ ១៥ ឆ្នាំ មុខរបរសីស្សទីលំនៅផ្ទះលេខ១០៦ ផ្លូវ២៧១ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ( ធ្វើតេស៍ទឹកនោមមានសារធាតុញៀន )។

ទី២ សាម៉េត តូម៉ាដាលី ភេទ ប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត្រប្រាកដ ទីលំនៅផ្ទះលេខ ១៨៦៧ ផ្លូវមេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ( ធ្វើតេស៍ទឹកនោមមានសារធាតុញៀន )។ វត្ថុតាងដកហូត ៖ ម៉ូតូចំនួន ០២គ្រឿង ( ១-ម៉ូតូ សេ១២៥ សេរី ឆ្នាំ ២០១៨ ពណ៌ ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1GX-4167 លេខតួ+ម៉ាស៊ីន 335242 , ២-ម៉ូតូ ម៉ាកនិច ពណ៌ខ្មៅ គ្មានស្លាកលេខ)។ ជនរងគ្រោះឈ្មោះ ណាត់ ស្រីណែត ភេទ ស្រី អាយុ ២២ ឆ្នាំ មុខរបរ ជាងអ៊ុតសក់ ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ប្រភពអោយដឹងថា នៅថ្ងៃខែ និង ទីកន្លែងកើតហេតុខាងលើ ជនរងគ្រោះបានជិះរថយន្ត ចេញពីផ្ទះ សំដៅមកកោះពេជ្រ ដើម្បីរកហូបអី ពេលដល់កន្លែងកើតហេតុ ជនរងគ្រោះឈប់រថយន្ត រង់ចាំមិត្តភ័ក្តម្នាក់ទៀត ហើយចុះពីរថយន្តមកឈរខាងក្រៅ ស្រាប់តែពេលនោះ មានជនសង្ស័យ ០២នាក់ ជិះម៉ូតូ ០១គ្រឿង ម៉ាកសេ ១២៥ ស៊េរី ឆ្នាំ ២០១៨ ពណ៌ក្រហម មកអែបធ្វើសកម្មភាព ឆក់យកកាបូបពីជនរងគ្រោះ តែពុំបានសម្រេច ជនរងគ្រោះបាន ទាញម៉ូតូជនសង្ស័យ បណ្តាលអោយដួល ហើយកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ ៧ មករា មកដល់ជនសង្ស័យបានរត់គេចខ្លួន នៅសល់តែម៉ូតូនៅកន្លែងកើតហេតុ ។ ក្រោយពីការស្រាវជ្រាវ នៅថ្ងៃទី ២៣/០៤/២០១៨ វេលាម៉ោង ០៨.៣០ នាទី សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យទាំង ០២ នាក់ ខាងលើ ហើយបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលខណ្ឌ ៧ មករា តែម្តង។

បច្ចុប្បន្នជនសង្ស័យ០២នាក់ និងវត្ថុតាង កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ