ព្រឹតិ្តការណ៍ថ្មីៗ

ឡើងស្ពានមិនរួចរអិលថយក្រោយបុករះរថយន្តដឹកស៊ីសាំងទែនប្រេង

1 ឆ្នាំ មុន 75 tnn_admin

ភ្នំពេញ៖រថយន្តយីឌុបដឹកសុីម៉ង់ត៍ក្រុមហ៊ុន(KINGDOMCEMENT)បើកបរឡើងស្ពានព្រែកព្នៅមិនរួចរអិលថយក្រោយបុករថយន្តដឹកស៊ីទែនប្រេងសាំងក្រុមហ៊ុន(ប្រាយវិកថឹរីមេគង្គភេត្រូលៀម)ចំណុះ៨ម៉ឺនលឹត្រនិងប៉ះរឺម៉កម៉ូតូកង់បីមួយទៀតបណ្តាលឲ្យរងការខូចខាតទាំង២គ្រឿងយ៉ាដំណំតែសំណាងល្អករណីខាងលើនោះមិនបណ្តាលឲ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ធ្ងរឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានកើតលើងកាលពីវេលាម៉ោង៧នឹង១៥នាទីព្រឹកថ្ងៃទី២៤ខែមេសាឆ្នាំ២០១៨ស្ថិតនៅគល់ស្ពានព្រែកព្នៅត្រើយខាងលិចភូមិកណ្តាលសង្កាត់ព្រែកព្នៅខណ្ឌព្រែកព្នៅ។

រថយន្តបង្កយីឌុបម៉ាកហីុយ៉ាន់ដាយពណ៍សរពាក់ស្លាកលេខកំពត3A-0209ដឹកស៊ីម៉ង់ត៍ក្រុមហ៊ុន(KINGDOMCEMENT) បើកបរដោយឈ្មោះ(រត់ចោលកន្លែងកើតហេតុ​ )។ចំណែកឯរថយន្តរងគ្រោះម៉ាកHYUNDIA​ ពណ៍ស​រលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ​ 3A-9569ដឹកស៊ីទែនសាំងរបស់ក្រុមហ៊ុន(ប្រាយវិកថឹរីមេគង្គភេត្រូលៀម)ចំណុះ៨ម៉ឺនលឹត្ររងការខូចខាតយ៉ាងដំណំអ្នកបើកបរដោយឈ្មោះ សៀក​ សុវណ្ណ ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិ​ចេកសុទុន ឃុំព្រែកវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
។ រីឯរឺម៉កម៉ូតូសណ្តោងម៉ាក​ HONDA ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1FI-0961
ខូចខាតដាច់កង់រឹម៉កក្រោយខាងស្តាំ។
បើកបរដោយឈ្មោះ​ ហ៉ីង​ នីល​ ភេទប្រុស​ អាយុ​ ៤៨ឆ្នាំ​ ស្នាក់នៅភូមិ​បឹងក្តុល​ ឃុំកំពង់អុស​ ស្រុកពញាឭ​ ខេត្តកណ្តាល​ ។

ប្រភពពត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តបង្កបើកបរដឹកស៊ីម៉ងត៍ក្រុមហ៊ុន(KINGDOMCEMENT)កន្លះរថយន្តបើកបរតាមផ្លូវទំនប់កប់ស្រូវក្នុងទិសដៅពីលិចទៅកើតឡើងស្ពានព្រែកព្នៅរីឯរថយន្តឯរថយន្តរងគ្រោះដឹកស៊ីទែនសាំងរបស់ក្រុមហ៊ុន(ប្រាយវិកថឹរីមេគង្គភេត្រូលៀម)ចំណុះ៨ម៉ឺនលឹនឹងត្រនឹងរឺម៉ូតូកង់បីបើកបរតាមក្រោយខណះមកដល់ចំណុចកើតហេតុរថយន្តបង្កបើកបរខាងមុខបើកស្ពានមិនរួចក៏អិលថយក្រោយទៅបុករថយន្តដឹកសាំងនឹងរឺម៉កកង់បីដែលកំបើកបរនៅខាងក្រោយបណ្តាលឲ្យរងការខូចខាតាងដំណំទាំង២គ្រឿងតែសំណាងល្អករណីខាងលើនោះមិនបណ្តាលឲ្យអ្នកបើកបរទាងសងខាងរងរបួសធ្ងន់ធ្ងរឡើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលរដ្ឋានបានចុះមកកន្លែងកើតហេតុធ្វើការវាស់វែងរួចរាល់យករថយន្តទាំង២គ្រឿងនឹងរឺម៉កម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋានចរាចរណ៍ខណ្ឌព្រែកព្នៅដើម្បីរងចាំដោះស្រាគ្នាទៅតាមផ្លូវច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!