ព្រឹតិ្តការណ៍ថ្មីៗ

ជំនួបរវាង សមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និង ប្រធានសហគមអតីតយុទ្ធជនខេត្តប៊ិញភឿក

1 ខែ មុន 87 តូ សុផល

ខេត្តត្បូងឃ្មុំ៖ នៅព្រឹក ថ្ងៃទីអង្គារ ១០កេីត ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦១ ត្រូវនិងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៨

នៅសាលប្រជុំស្នងការដ្ឋាននគបាលខេត្តត្បូងឃ្មុំ​ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មា ធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និង លោកវរៈសេនីយ៍ឯក ហ្វីញ​ វ៉ាន់នឿក ប្រធានសហគមអតីតយុទ្ធជនខេត្តប៊ិញភឿក ប្រទេសវៀតណាម ស្តីពីកិច្ចសហប្រតិបត្តការវាងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តត្បូងឃ្មុំ និង គណះកម្មាធិការអតីតយុទ្ធជនវៀតណាម ខេត្តប៊ិញភឿក ។

កិច្ចប្រជុំបានប្រព្រឹត្តិទៅដោយភាតរភាពនិងភាពស្និតស្នាលជាទីបំផុតដោយបានលើកយកនូវចំណុចខ្លាំង ចំណុចខ្សោយការងារកន្លងមក ។

ភាគីទាំង២បានសន្យាថា និងពង្រឹងកិច្ចសហប្រតិបត្តិការ នឹងគ្នាបន្ថែមទៀតដើម្បីសម្រេចបានលទ្ធផលល្អៗពាក់ព័ន្ធនឹងការងារសមាគមអតីតយុទ្ធជននេះ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ