ព្រឹតិ្តការណ៍ថ្មីៗ

កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ ចាប់​ចោរលួច​មាន​ស្ថាន​ទម្ងន់ទោស​ម្នាក់

3 ខែ មុន 88 តូ សុផល

ភ្នំពេញ​ ៖​ កម្លាំង​ជំនាញ​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ រាជធានី​ភ្នំពេញ​

អន្តរាគមន៍​បង្ក្រាប​ក្នុង​បទល្មើស​ជាក់ស្តែង​ម្នាក់​នៅ​ចំណុច​ស្ថានីយ៍​ប្រេង​តេ​លា​ ទល់មុខ​រង្វង់​មូល​គួ​ច​កាណុង​ សង្កាត់​ទួល​សង្កែ​១​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ (​ ឆក់​ទូរស័ព្ទ​ដៃ​)​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៩៧E០​ ផ្លូវ​ព្រះ​ស៊ី​សុវត្ថិ​ ភូមិ​ទី​៨​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៣​ ខែមេសា​ ឆ្នាំ​ ២០១៨​ វេលា​ម៉ោង​១៤​នឹង​៣០​នាទី​ និង​ចាប់​យក​វត្ថុ​តាង​ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​ បញ្ជូន​មក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ដើម្បី​ធ្វើការ​សាកសួរ​។

​​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ នួន​ អានា​រ័ក្ស​ ហៅ​ ស្នា​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ សិស្ស​ថ្នាក់​ទី​១២​ វិទ្យាល័យ​បុរី​១០០​ខ្នង​ ​ស្នាក់​នៅផ្ទះ​លេខ​១៨B​ ផ្លូវ​K៤B​ ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យកៈ​ ម៉ូតូ​ម៉ាក​ ហុងដា​ប៊ីត​ ពណ៌​ ក្រហម​ស​ សេរី​ឆ្នាំ​ ២០១៨​ លេខ​តួ​៩០០០៦៦៣​ -​លេខ​ម៉ាស៊ីន​ JFP-១E៩០០០៧៥៤​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GO-6723,​មួយ​សុវត្ថិភាព​ ពណ៌​ ខ្មៅ​ ម៉ាក​ SPC​ ចំនួន​ ០១,​ អត្តសញ្ញាណ​បណ្ណថត​ចម្លង​លេខ​ ០១១២៤៩៣៣​ របស់​ឈ្មោះ​ នួន​ អានារ​ក្ស័​ ហៅ​ ស្នា​។​ ជន​រង​គ្រោះ​មិន​បាន​ដាក់​ពាក្យបណ្តឹង​ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​វត្ត​ភ្នំ​ទេ​។​​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ការិយាល័យ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់ការ​តាម​ច្បាប់​ ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ