ព្រឹតិ្តការណ៍ថ្មីៗ

គេចាក់ដីរំលោភយកប្រឡាយទឹកអស់ហើយតែ អភិបាលខណ្ឌសែនសុខ គ្មានចំណាត់ការ ស្របពេលចៅហ្វាយក្រុង ក៍នៅទ្រឹងដែរ!

3 សប្តាហ៍ មុន 607 តូ សុផល

ភ្នំពេញ ៖ ស្របពេលដែលដីធ្លីកំពង់ឡើងថ្លៃ ក៏ដោយសារកំណើនសេដ្ឋកិច្ចនៅប្រទេសកម្ពុជាកើនឡើង

និងមានការអភិវឌ្ឍន៍ខ្ពស់ ដីធ្លីចាប់ផ្តើមហក់ឡើងមានហាងឆេង ស្របពេលនេះត្រពាំង បឹង មិនថាកម្មសិទ្ធឯកជន មិនថាធម្មជាតិសម្បត្តិរដ្ឋ ត្រូវបានគរចាក់លុបដី មិនដឹងថាស្របច្បាប់ឬអត់ច្បាប់នោះទេ ជាបណ្តើរៗទៅហើយ ដើម្បីកែច្នៃទៅជាដីគោក ហើយក្នុងពេលនេះ ក៍មានប្រឡាយរំដោះទឹកមួយចំនួន ត្រូវបានគេចាក់រំលោភជាកម្មសិទ្ធិផ្ទាល់ខ្លួន ដូចជាបណ្តោយប្រឡាយ អូរអាគុជជាដេីម។

ដោយឡែក ប្រឡាយឆ្លងកាត់ផ្លូវ១០០៣ស្ថិតនៅក្នុងភូមិឧកញ៉ាវាំងសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ ក៍ត្រូវគេចាក់លុបបាត់ហេីយដែរ។

តាមប្រជាពលរដ្ឋបានឲ្យដឹងថា ស្របពេលដែលតម្លៃដីឡើងថ្លៃខ្ពស់ បឹងធម្មជាតិនិងប្រឡាយត្រង់ចំណុចខាងលើត្រូវបានគេចាក់លុប ដើម្បីអភិវឌ្ឍន៍ តែមិនដឹងថា មានច្បាប់ឬអត់ច្បាប់ ជាប្រយោជន៍រដ្ឋ ឬជាប្រយោជន៍បុគ្គលនោះទេ ដឹកដីចាក់គ្រគ្រឹកគគ្រេង ដឹកកំពប់តាមផ្លូវ កក្លិកក្លាក់ ប្រឡាក់ ធ្លាក់តាមផ្លូវ មិនខ្វល់ មិនគិតពីផលប៉ះពាល់ ឬខាងណានិយាយឡើយ ខំខាន់សម្រុកដឹកដីចាក់ឲ្យរហ័យឆាប់ពេញ។

ពាក់ព័ន្ធករណីចាក់ដីលុបប្រឡាយខាងលើនេះបើតាម លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខបានចុះមកដល់គោលដៅខាងលើបានបញ្ជាក់ប្រាប់ថាម្ចាក់ដីខាងលើនេះចាក់ដីមិនបានសុំការអនុញ្ញាតិច្បាប់ពីសាលាខណ្ឌឡើយគឺចាក់ដីដោយចិត្តខ្លួនឯងព្រមទាំងកាយលុបប្រឡាញទឹកផងដូចនេះក្នុងនាមអាជ្ញាធរចុះមកគឺផ្អាករាល់សកម្មភាពបណ្តោះអាសន្នសិនព្រមទាំងអោយកាយប្រឡាយចេញជារូបរាងដើមវិញដោយរងចាំដោះស្រាយពេលក្រោយ។

ការចុះផ្អាក និង អប់រំដល់ម្ចាស់ដីខាងលេី អោយកាយជាប្រឡាយដូចដេីមតាំងពីមុនចូលឆ្នាំ រហូតមកដល់ថ្ងៃទី ២៤ ខែ មេសា ២០១៨ នេះ ប្រឡាយទឹកដែលចាក់លុប មិនទាន់កាយចេញនៅឡេីយ។

ពលរដ្ឋព្រួយបារម្ភខ្លាំង ចំពោះការបាត់បង់ប្រឡាយរំដោះបន្តទទៀត ព្រោះបេីគ្មានប្រឡាយទឹកនេះ រដូវវស្សាមកដល់និងរងការជន់លិចដោយទឹកភ្លៀងយូរថ្ងៃមិនខាន។

ពលរដ្ឋសំណូមពរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៌បន្ទាន់ ជាពិសេសេ ជួយពិនិត្យ និងចាត់វិធានការ ចំពោះបុគ្គល ឬស្ថាបនពាក់ព័ន្ធដែលឃុបឃិតគ្នាជាប្រព័ន្ធ ក្នុងការរំលោភប្រឡាយនេះផង៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ