ព្រឹតិ្តការណ៍ថ្មីៗ

ឮតែថាដាក់លូ តែមិនឃើញដាក់សោះ លោក អភិបាលខេត្តថ្មីអេីយ!

1 ឆ្នាំ មុន 138 តូ សុផល

ខេត្តតាកែវ៖ប្រជាពលរដ្ឋដែលរស់នៅ តាមដងផ្លូវ ជាតិលេខ២ នៅចន្លោះគីឡូមែត្រលេខ៩៩.១០០

ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ បានរអ៊ូរទាំ ប្រាប់អ្នកយកព័ត៍យើងថា ផ្លូវនេះអោយតែភ្លៀងម្តងៗគឺតែងតែលិច ហើយនិងដក់ទឹកពេញផ្លូវតែម្តង ធ្វើឲ្យពួកគាត់ពិបាកចេញចូល ហើយនិងអាចបង្ករអោយមានគ្រោះថ្នាក់កើតឡើងដល់អ្នកធ្វើដំណើរតាមផ្លូវនេះផងដែរ។

ពួកគាត់បានឲ្យដឹងទៀតថាកាលពីឆ្នាំទៅ គាត់បានឃើញមន្ត្រីជំនាញចុះមកមើល ហើយនឹងវាស់វែងបាញ់ថ្នាំកំណត់ត្រឹមណាម្តងហើយ ហើយគេប្រាប់ថាចាំខែប្រាំងគេនិងចុះមកដាក់លូអោយហើយ តែរហូតមកដល់ពេលនេះ ចូលដល់(ខែវស្សា)វិញហើយនៅមិនទាន់ឃើញដាក់លូអោយទៀត។

ជាចុងក្រោយពួកគាត់ក៌បានសំណូមពរ ដល់ឯកឧត្តមអភិបាលនៃគណះអភិបាលខេត្តតាកែវ ដែលទើបនិងឡើងកាន់តំណែងថ្មីៗនេះ សូមមេត្តាឯកឧត្តមជួយមើលផ្លូវ ហើយនិងដាក់លូមួយខ្សែនេះផង តែបើមិនដូច្ឆេះទេ ផ្លូវនេះអាចនិងរងការខូចខាតយ៉ាងដំណំដោយសារតែទឹកដក់ ហើយឡានធំៗបើកឆ្លងកាត់រាល់ថ្ងៃ វាអាចធ្វើអោយខាតថវិការជាតិយ៉ាងច្រើន បើសិនជាមិនរកវិធីដោះស្រាយនោះទេ៕ដោយសុខន

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ