ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតប៊ិចឆ្នៃជាកាំភ្លើងមួយដើមនិងឧបករណ៍កាច់ករម៉ូតូមួយឈុត

1 ខែ មុន 107 តូ សុផល

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មីឃាត់ខ្លួនក្រោយពីឃើញជិះម៉ូតូឌុបគ្នាដោយសង្ស័យក៍ឃាត់ត្រួតពិនិត្យឃើញមានប៊ិចឆ្នៃជាកាំភ្លើងមួយដើមគ្រាប់ចំនួនមួយគ្រាប់និងដែកចុងស្រួចសំរាប់កាច់កម៉ូតួមួយឈុត។ករណីនេះធ្វើឡើងកាលពីម៉ោង០១និង៣០នាទីទាបភ្លឺថ្ងៃទី២៤មេសា២០១៧នៅចំណុចផ្លូវ១៩៨៤
ភូមិភ្នំពេញថ្មីសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះសឿន សុធារិទ្ធ ហៅរិទ្ធអាយុ៣២ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅតាមផ្លូវរថភ្លើងក្រោយសាលាតិចតូក្នុងសង្កាត់
ទឹកល្អក់១ខណ្ឌទួលគោក។ជនសង្ស័យទី២ឈ្មោះឡាំ ធីសឿង អាយុ២២ឆ្នាំជនជាតិវៀតណាមមុខរបរមិនពិតប្រាកដស្នាក់តាមផ្លូវរថភ្លើងក្រោយសាលាតិចតូក្នុងសង្កាត់ទឹកល្អក់១ខណ្ឌទួលគោក។(ទាំង២នាក់ក្នុងទឹកនោមមានផ្ទុកសារធាតុញៀន)។

សមត្ថកិច្ចប្រាប់ថាមុននិងឃាត់ខ្លួជនសង្ស័យខាងលើខណះកម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មីបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗដែលអាចកើតមានឡើងលុះមកដល់ចំណុចខាងលើក៍ឃើញជនសង្ស័យជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ាព័ណខ្មៅអត់មានពាក់ស្លាកលេខដោយសង្ស័យក៍ឃាត់ត្រួតពិនិត្យឃើញមានប៊ិុចឆ្នៃជាកាំភ្លើងមួយដើមគ្រាប់ចំនួនមួយគ្រាប់និងដែកចុងស្រួចសំរាប់កាច់កម៉ូតួមួយឈុតនៅជាប់ខ្លួនជនសង្ស័យសមត្ថ
កិច្ចក៍ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួនបណ្តោអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ