ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់មុខសញ្ញាប្លន់ប្រដាប់អាវុធ

6 ខែ មុន 484 តូ សុផល

ភ្នំពេញ៖ កាលពីថ្ងៃច័ន្ទ០៨កើតខែពិសាធឆ្នាំចសំរឹទ្ធិស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី២២ ០៤ ២០១៨វេលាម៉ោង០៣ និង ១០នាទីទៀបភ្លឺ មានករណីហិង្សាផ្ទុះអាវុធរបួសត្រង់ ចំណុចលើសួនច្បារមុខសណ្ឋាគារ ណាហ្គាវើល៍ទី១ផ្លូវសួនច្បារសម្តេចហ៊ុនសែន ក្រុម៧៨ភូមិ១៤សង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ៖

បង្កដោយជនសង្ស័យឈ្មោះឡុង សម្បត្តិ ភេទប្រុស អាយុ៣០ឆ្នាំខ្មែរ មុខរបរ លក់ឥវ៉ាន់(តាមអ៊នឡាញ) ស្នាក់នៅផ្ទះលេខ២៨ ផ្លូវលេខ២២៩ ក្រុម២៨ សង្កាត់ ផ្សារដេប៉ូ១ ខណ្ឌទួលគោក ( ត្រូវប្រជាពលរដ្ឋព្រួតវាយ រងរបួសធ្ងន់សំរាកព្យា បាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត)។បានទំនាស់ផ្ទុះអាវុធបណ្តាលត្រូវលើ

នារីរងគ្រោះឈ្មោះគឹម សុជាតា ភេទស្រី អាយុ២៣ឆ្នាំ ខ្មែរ មុខរបរលក់គ្រឿង ក្រអូប( តាមអនឡាញ ) ស្នាក់នៅផ្ទះជួលលេខ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ(រងរបួសធ្លុះកំភួនជើងខាងឆ្វេងសំរាកព្យាបាលនៅមន្ទីរពេទ្យ ឯកជន ) ។

វត្ថុតាងដកហូត ៖ អាវុធខ្លី០១ដើម ម៉ាក K-59 ផលិតនៅប្រទេសសូវៀតលេខ ១១៥១បង់ចំនួន០១និងគ្រាប់មិនទាន់ផ្ទុះចំនួន០៥គ្រាប់( របស់ជនសង្ស័យ ) ។

ប្រភពអោយដឹងថា កាលពីថ្ងៃទី២១ ០៤ ២០១៨ម៉ោង២១ និង ៣០នាទី យប់ ជនរងគ្រោះខាង លើ និងមិត្តភ័ក្រ្ភស្រីម្នាក់ទៀត បានជិះរ៉ឺម៉ក់កង់បីចេញពីផ្ទះនៅស្ទឹងមានជ័យមកផ្ទះ នៅ ម្តុំសាលាសន្ធរមុក ដើម្បីផ្លាស់ ប្តូរខោអាវ ពេលពួកគេទាំងពីរនាក់ផ្លាស់ ខោអាវ រួចក៏នាំគ្នាមក រករ៉ឺម៉ក់កង់បី ជិះមកជួបមិត្តភ័ក្រផឹកស៊ីនៅណាហ្គាពេល នោះស្រាប់ តែ មានជនសង្ស័យប្រហែលប្រាំនាក់ ជិះម៉ូតូបីគ្រឿង មកឈប់ក្បែរ ជនរងគ្រោះក្នុងចំណោមនោះ ជនសង្ស័យដែលជិះម៉ូតូម៉ាកនិច ពណ៌ស មិនចាំ ស្លាកលេខ បាន ដើរចុះមកទះកំភ្លៀងជនរងគ្រោះ មួយដៃដោយគ្មានមូលហេតុ ហើយក៏ឡើងជិះម៉ូតូ គេចខ្លួនអស់ ចំណែកជនរងគ្រោះបានហៅរ៉ឺម៉កកង់បី មកផឹកស៊ីនៅមុខណាហ្គា ដែលមានគ្នាជាងដប់នាក់ រហូតដល់ម៉ោង០៣ និង ១០ ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ០៤ ២០១៨ ជនសង្ស័យឈ្មោះ ឡុង សម្បត្តិ និងបក្ខពួក០១ទៀត មិនស្គាល់ឈ្មោះបានបើកម៉ូតូ មួយគ្រឿងម៉ាក ហុងដា សេ ១២៥ ពណ៌ ទឹកមាស មកឈប់ក្បែរកន្លែង ជនរងគ្រោះ អង្គុយផឹកស៊ី ឯជនរងគ្រោះ ឃើញ ក៏បានប្រាប់ទៅមិត្តភ័ក្រ្ភថាពីរនាក់ នេះជាបក្ខពួកអ្នកដែលទះកំភ្លៀងខ្លួន មុននេះបន្តិចពេលនោះបក្ខពួក ជនរងគ្រោះ មានគ្នាច្រើននាក់បានដើរទៅសួរ នាំជនសង្ស័យ បានបន្តិចក៏កើតមានការវាយប្រតាយប្រតបគ្នាជនរងគ្រោះ ឃើញក៏ រត់ទៅជួយតែត្រូវជនសង្ស័យរត់ទៅគុម្ពផ្កា នៅក្បែរកន្លែងកើតហេតុ អោនយកកាំភ្លើងខ្លី អាមេបញ្ជូលគ្រាប់ ឃើញដូចនោះបក្ខពួកជនរងគ្រោះរត់ គេចខ្លួន នៅសល់តែជនរងគ្រោះទើបជនសង្ស័យខាងលើ បាញ់មួយគ្រាប់ សំដៅជើងជនរងគ្រោះ ត្រូវចំកំភួនជើងខាងឆ្វេង ហើយជនសង្ស័យព្យាយាម រត់គេចខ្លួន តែត្រូវប្រជាពលរដ្ឋព្រួតវាយ ឲ្យរងរបួសធ្ងន់ធ្ងរ។ ជនសង្ស័យឈ្មោះ ឡុង សម្បត្តិ បានសារភាពថា ខ្លួនពិតជាបានបាញ់ជនរងគ្រោះខាងលើ ឲ្យរបួស ពិតប្រាកដមែន

ហើយកន្លងមកវេលាម៉ោង០២.៣០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៣ មិនា ២០១៨ ខ្លួននិងបក្ខពួកឈ្មោះ ដែន ប្រដាប់ដោយអាវុធ ខ្លី០១ដើមម៉ាក រ៉ូឡូធ្វើ សកម្មភាពបាញ់ប្លន់យកម៉ូតូ០១គ្រឿងម៉ាក ZOOMER-X ពីមនុស្សប្រុស០១នាក់ បានសម្រេច ។

ផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ នៅថ្ងៃទី២២ មេសា ២០១៨ ម៉ោង ១៤ និង ០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌ ចំការ មន,នគរបាលខណ្ឌ ៧មករានិងការិយាល័យនគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ។

សមត្ថកិច្ចបានធ្វើការឆែកឆេរផ្ទះជនសង្ស័យ០១កន្លែងបុរីកីឡាផ្លូវលេខ ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា

នៅថ្ងៃទីអាទិត្យ៨កើត ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនិងថ្ងៃទី២២ ខែមេសាឆ្នាំ ២០១៨ម៉ោង១២.០០នាទីកម្លាំងអធិការដ្ឋានបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាល ខណ្ឌចំការមន និង កម្លាំង ការិយាល័យព្រហ្មទណ្ឌកំរឹតស្រាល ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦ នាក់ករណី លួចមានស្ថានទម្ងន់ទោស ( ប្លន់ម៉ូតូប្រដាប់អាវុធ ) ។

នៅថ្ងៃទី២២/០៤/២០១៨ ម៉ោង០៣.១០នាទីទៀបភ្លឺ ចំណុចមុខសួនច្បារណា ហ្គារវើល៍ ភូមិ៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ( ឃាត់ខ្លួន០១នាក់ករណី ទំនាស់ ផ្ទុះអាវុធឈ្មោះឡុង សម្បត្តិ ជាមុខសញ្ញាប្លន់ ដែលធ្វើសកម្មភាព កាលពីថ្ងៃទី ២៣/០៣/២០១៨ ម៉ោង០២.៣០ នាទី នៅចំណុចមុខផ្ទះលេខ ៣៤៣E០Z ផ្លូវលេខ២១៧ ភូមិ៤សង្កាត់ អូរឫស្សីទី២ ខណ្ឌ៧មករា ) ។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈានទៅឃាត់ខ្លួន០៥នាក់ចំណុចផ្ទះលេខ២១ ជាន់ទី១ អាគារទី៨ ផ្លូវលេខ២១១ ភូមិ១២សង្កាត់ វាលវង់ខណ្ឌ៧មករា ។

ជនសង្ស័យមានឈ្មោះ ៖
១-ឡុង សម្បត្តិ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល លេខ២១ ជាន់ទី១ អាគារទី៨ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា។
២-សំ ចាន់តារាវុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ផ្ទះជួល លេខ២១ជាន់ទី១ អាគារទី៨ ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។
៣-ភឿង បិះគា ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ បន្ទប់លេខ៨ អាគារទី៧ ផ្លូវលេខ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧ មករា ។
៤-ម៉ូវ ស៊ីនិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិថ្មី សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៥-ប៉ែន វណ្ណដេត ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ ជាងជួសជុលទូរ ស័ព្ទ ទីលំនៅផ្ទះលេខ៧៤E2 ផ្លូវលេខ២១៥ សង្កាត់ វាលវង់ ខណ្ឌ ៧មករា ។
៦-ឌិន ស៊ីណូរ៉ា ហៅ ស្លេក ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត ប្រាកដ ទីលំនៅភូមិ ព្រែកតាពៅ១ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។
( ជនសង្ស័យទាំង០៦នាក់ ធ្វើតេសទឹកនោមមានសារធាតុញៀន )។

វត្ថុតាងដកហូត ៖អាវុធខ្លី០២ដើម ម៉ាកK59 លេខ១១៥១ , បង់ចំនួន ០១មាន គ្រាប់ចំនួន០៥គ្រាប់ ,អាវុធខ្លីម៉ាក រ៉ូឡូលេខ២០៧៧គ្រាប់ ចំនួន១០គ្រាប់ , ម៉ូតូ០៥គ្រឿង( ១-ម៉ាក សេ១២៥ ពណ៌ ខ្មៅ សេរី ២០១៧ ពាក់ស្លាក លេខ កណ្តាល1W-9385 ២- ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1FY-7369 , ៣-ពណ៌ស+ទឹកក្រូច គ្មានស្លាកលេខ , ៤-ម៉ូតូ០១គ្រឿង ម៉ាកZOOMER ពណ៌ទឹកក្រូច ពាក់ស្លាកលេខ 1CG-0526 , ៥-ម៉ូតូ ម៉ាក CBR ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DE-9832) , ស្លាកលេខ ចំនួន០៣ បន្ទះ ( ភ្នំពេញ1F-7414 ,សៀមរៀប1S-1064 , កណ្តាល 1Z-2174 )។

ជនរងគ្រោះឈ្មោះណាំ លាងស្រ៊ី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវ២១៧ សង្កាត់បឹងសា ឡាង ខណ្ឌទួលគោក ។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងដកហូតកំពុងឃាត់ខ្លួននៅអធិការ ដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងចាត់ការតាម និតិវិធី។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ