ព្រឹតិ្តការណ៍ថ្មីៗ

វិធីងាយៗក្នុងការកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវ

1 ខែ មុន 70 sathapich

ស្ត្រីគ្រប់រូបទាំងឡាយគួរយល់ដឹងពីវិធីសាស្ត្រងាយៗ ដែលស្ត្រីជាច្រើនបានជួបប្រទះនៅបញ្ហាឈឺចុកចាប់ពេលមករដូវម្តងៗ

ដែលធ្វើឲ្យពួកគាត់ឈឺពោះ ជារៀងរាល់លើក រហូតដល់ស្រ្តីមួយចំនួនមិនអាចទ្រាំនឹងការឈឺចាប់បាន ក៏ពឹងលើថ្នាំដើម្បីបំបាត់ការឈឺចាប់ជារៀងរាល់ខែ។

ថ្ងៃនេះយើងខ្ញុំសូមលើកយកអត្ថបទ នៃគន្លឹះក្នុង្ការកាត់បន្ថយភាពឈឺចាប់នៅពេលមករដូវដោយមិនចាំបាច់លេបថ្នាំបំបាត់ឈឺចាប់ឡើយ។

ខាងក្រោមនេះជាគន្លឹះខ្លះៗសម្រាប់កាត់បន្ថយការឈឺចាប់៖

១. បរិភោគអាហារដែលមានជាតិកាល់ស្យូម
គួកាត់បន្ថយជាតិកាហ្វេអ៊ីន, គ្រឿងស្រវឹង, ជាតិស្ករ មកបរិភោគអាហារ ដែលមានជាតិកាល់ស្យូមខ្ពស់ ដូចជា ផលិតផលទឹកដោះគោសាប ទឹកដោះគោយ៉ាអួ ឈីស តៅហ៊ូ និងបន្លែបៃតង។

២. បន្ថែមអាហារដែលមានជាតិសរសៃ
បរិភោគបន្ថែមបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិជារៀងរាល់ថ្ងៃ ព្រោះជាអាហារមានជាតិសរសៃ ដែលជួយរាងកាយ ក្នុងការកាត់បន្ថយការលើសកម្រិតអ័រម៉ូន estrogen។

៣. កាត់បន្ថយការញាំសាច់សត្វ និងអាហារមានជាតិខ្លាញ់
ដើម្បីជៀសវាង និងកាត់បន្ថយការញាំសាច់ និងអាហារមានជាតិខ្លាញ់គ្រប់ប្រភេទ ដូចជាអាហារចៀន ឬបំពង បើអាចកាត់បន្ថយជាតិខ្លាញ់ និងសាច់បានពាក់កណ្តាលនោះ ការថយចុះកម្រិតអ័រម៉ូន estrogen បានប្រហែល ២០% ទៅ ៣០% ប្រសិនបើអាចកាត់បន្ថយច្រើនជាងនេះ ការផលិតកម្រិតអ័រម៉ូន estrogen និងកាន់តែថយចុះ នោះការឈឺពោះពេលមករដូវ ក៏កាត់បន្ថយបានច្រើនដូចគ្នាដែរ។

៤. កាត់បន្ថយអាហារមានជាតិប្រៃ
កាត់បន្ថយបរិភោគអាហារដែលមានជាតិប្រៃពេលមករដូវម្តងៗ អាចជួយបន្ថយការហើមពោះ  ចំពោះស្ត្រីមួយចំនួនដែលមានអាការៈហើមពោះ។

៥. ជ្រើសការបរិភោគត្រី និងស៊ុត
ត្រី និងស៊ុតជាអាហារដែលមានអូមេហ្គា៣ ឬប្រេងត្រី ជាអាហារដែលអាចជួយកាត់បន្ថយការឈឺពោះពេលមករដូវ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ