ព្រឹតិ្តការណ៍ថ្មីៗ

ដក លោក សរ ចំរុង អភិបាលខេត្តក្រចេះ ឡើងជុំនួសដោយអភិបាលរងលោក វ៉ា ថន

4 សប្តាហ៍ មុន 267 តូ សុផល

ក្រចេះ ៖ នៅថ្ងៃទី២៦ខែមេសាខាងមុខនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អភិបាលខេត្តក្រចេះថ្មី ដោយដាក់ លោក វ៉ា ថន អភិបាលរងខេត្ត ឡើងជំនួសលោក សរ ចំរុង ដែលត្រូវផ្ទេរភរកិច្ចទៅកន្លែងថ្មី ។

តាមលិខិតអញ្ជើញ របស់ក្រសួងមហាផ្ទៃ ដែលបានទម្លាយឱ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ បានបញ្ជាក់ថា ពិធីខាងលើនេះនឹងរៀបចំធ្វើឡើង នៅវេលាម៉ោង ០៨៖០០ព្រឹក ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅសាលខេត្តក្រចេះ ក្រោមអធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមនិងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតផងដែរ។

គេនៅមិនទាន់ដឹងថា ការផ្ទេរភារកិច្ចលោក សរ ចំរុង អភិបាលខេត្តក្រចេះទៅបំរើការងារនៅកន្លែងថ្មីនេះ គេមិនទាន់ដឹងអំពីមូលហេតុយ៉ាងណានោះទេ។ តែអ្នកខ្លះថាលោកអសត្ថភាពក្នុងការទប់ស្កាត់បទល្មើរព្រៃឈើ និងភាពអសកម្មការងារមួយចំនួនទៀត។ តែខ្លះថា លោកត្រូវ ដល់អាយុចូលនិវត្តន៍។ ហើយ ការដោះដូរមន្ត្រីជារឿងធម្មតា ហើយការដាក់អ្នកថ្មី រាស្ត្រសង្ឃឹមថា ការងារល្អជាងចៅហ្វាយខេត្តចាស់ទៅចុះ ។ ហើយក៍ចាំមើល លោកចៅហ្វាយខេត្តថ្មី ទប់ស្កាត់បទល្មើសព្រៃឈើក្នុងខេត្តនេះបានដែរឫអត់ ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ