ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញគ្រាប់បែក១គ្រាប់ យកទៅផ្លុងចោល កន្លែងចិញ្ចឹមគោ

2 ខែ មុន 62 តូ សុផល

កំពង់ឆ្នាំង៖ រសៀលថ្ងៃអាទិត្យ ០៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ត្រូវថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦:៤៥នាទី លោក ពុំ សុផល ភេទប្រុសអាយុ៤៣ឆ្នាំម្ចាស់ដីភូមិ (កន្លែងចិញ្ចឹមគោ) មានទីលំនៅភូមិទ្រាជើងឃុំស្រែថ្មី ស្រុករលាប្អៀរ បានប្រទះឃើញគ្រាប់បែក ០១គ្រាប់ ក្នុងចំណុចដីរបស់ខ្លួន ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

គ្រាប់បែក ០១គ្រាប់(មិនស្គាល់ម៉ាក) ផលិតនៅប្រទេស(ចិន) ត្រូវបានជនមិនមុខ នឹង (អត្តសញ្ញាណ) បាន យកមកផ្លុងចោល នៅកន្លែងចិញ្ចឹមគោរបស់គាត់ មិនដឹងពីពេលណា គឺទើបតែ ប្រទះឃើញនៅ វេលាម៉ោង១៦:៤៥នាទីនាថ្ងៃទី២២/០៤/២០១៨ ។

ក្រោយពីម្ចាស់ដីភូមិ (កន្លែងចិញ្ចឹមគោ) បានរាយការណ៍កម្លាំងយើងបានចុះទៅពិនិត្យកន្លែងកើតហេតុរួចបាន យកគ្រាប់បែកនេះ មករក្សាទុកនៅប៉ុស្តិនគរបាល កំពង់ឆ្នាំងដើម្បីធ្វើការស្រាវជ្រាវ នឹង បន្តទំនាក់ទំងជាមួយអង្គភាព( ស៊ីម៉ាក់) ដើម្បីបញ្ជូនយកទៅរក្សាទុក ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ