ព្រឹតិ្តការណ៍ថ្មីៗ

ទីតាំងផលិតទឹកម្ទេស និងទឹកសៀង បង្កផលប៉ះពាល់សុខភាព ត្រូវបានអាជ្ញាធរចុះពិនិត្យ

1 ឆ្នាំ មុន 203 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ ចន្ទ័ ៩កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០១៨ ដោយទទួលបាន សំណូមពរពីបងប្អូនប្រជាពលរដ្ឋ និង មានការបញ្ជាផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ មានជ័យ លុះវេលាម៉ោង ៩ព្រឹក លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ បាន ដឹកនាំកំលាំងមន្រ្តីជំនាញ អង្គភាពមន្ទីរពាក់ពន្ធ័ ចុះត្រួតពិនិត្យទីតាំងផលិតទឹកម្ទេស ទឹកសៀង ដែលបង្កការប៉ះពាល់ សុខភាព ដល់ប្រជាពលរដ្ឋក្នុងក្រុមទី ៧ ភូមិឬស្សី ៣ សង្កាត់ ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

សូមបញ្ជាក់ថា ទីតាំងផលិតទឹកម្ទេស ទឹកសៀង ប្រេងខ្យង ដែលកន្លងមកគណះកម្មការចម្រុះ រួមទាំងមន្រ្តីជំនាញ បានចុះត្រួតពិនិត្យ លើផលប៉ះពាល់ តាំងពីថ្ងៃ ១៥ ខែ ធ្នូ ឆ្នាំ ២០១៧ ម្តងរួចមកហើយ ដោយទុក រយះពេល ៦០ថ្ងៃ ក្នុងការរុះរើ និង ប្តូទីតាំងថ្មី ក្រោយមន្រ្តីជំនាញ និង បច្ចេកទេស បានរកឃើញផលប៉ះពាល់ មាន៦ចំនុច ។

១ ចំហាយទឹកម្ទេស ចេញពីឡតិ៍ចំហុយ បង្កជាក្លិន ឈួលខ្លាំង ស្ទើរទ្រាំពុំបានដល់អ្នករស់នៅជិតខាង រហូតកន្លងមកធ្លាប់មានអ្នកឈឺជាបន្តបន្ទាប់ព្រោះតែសុខភាពខ្សោយមិនអាចទ្រាំទ្រក្លិនឈួលនេះបាន ។

២ អំរែងភ្លើងហ៊ុយចេញពីឡតិ៍ចំហុយ ហុយចូលផ្ទះបងប្អូនប្រជាពលរដ្ឋ ។

៣ សម្លេងរ៊ឺម៉កម៉ូតូដឹកអីវ៉ាន់ ពុំមានស៊ីមាំងត្រឹមត្រូវ ។

៤ កម្មករដាក់ឥវ៉ាន់ពេលយប់ មានសំលេងរំខានស្រែកឡូឡាដល់អ្នកជិតខាង ។

៥ មិនមានស្តង់ដាផលិតតាមបទដ្ឋានបច្ចេកទេសបានត្រឹមត្រូវ ។

៦ យានយន្តចតដឹកផលិតផល ចតលើផ្លូវបង្កការស្ទះចរាចរ ។

ដោយក្រុមការងារ និង មន្រ្តីជំនាញ បានទទួលការដឹកនាំផ្ទាល់ពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ តំរូវអោយបិតអាជីវកម្ម ផលិតទឹកម្ទេស ទឹកសៀង មិនអោយប្រកបអាជីវកម្មទៅពេលខាងមុខ ទៀតត្រឹមថ្ងៃ សុក្រ ទី ២៧ ខែមេសា ឆ្នាំ ២០១៨ ជាស្ថាពរតែម្តង ។

ម្ចាស់អាជីវកម្ម ឈ្មោះ សេង រដ្ឋា បានឯកភាពបិត និងរុះរើ មិនអោយហួសពីថ្ងៃសុក្រ តាមការស្នើសុំរបស់អាជ្ញាធរខណ្ឌ និង មន្រ្តីជំនាញ របស់មន្ទីរពាក់ពន្ធ័ឡើយ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ