ព្រឹតិ្តការណ៍ថ្មីៗ

ប្តឹងអភិបាលខណ្ឌសែនសុខ ព្រោះទ្រាំនិងក្លិនស្អុយចេញពីទីតាំងស្តុកមាន់នោះលែងបាន

7 ខែ មុន 356 តូ សុផល

ភ្នំពេញ៖ ប្រជាពលរដ្ឋច្រើនគ្រួសាររស់នៅក្នុងភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ និងអ្នកដំណើរផ្សេងទៀតដែលឆ្លងកាត់ទីតាំងសត្តឃាត និងស្តុកមាន់លក់ ទ្រាំនិងក្លិនស្អុយឆ្អេះឆ្អាបចេញពីទីតាំងស្តុកមាន់លក់លែងបាន ក៍ប្តឹងអភិបាលខណ្ឌសែនសុខ ជួយចុះពិនិត្យផង។

ប្រជាពលរដ្ឋបានប្រាប់ឱ្យដឹងថា អស់លោកមន្ត្រីមូលដ្ឋាន ជិះសុទ្ធតែឡាន អ៊ីចឹងមិនដឹងក្លិនស្អុយសាយសាយ ហោះ ហើរមកចូលច្រមុះ មាត់ អស់លោកយ៉ាងមេចនោះទេ ទោះបីប្រជាពលរដ្ឋបានប្រតិកម្មនិងប្តឹងឱ្យជួយអន្តរាគមន៍ច្រើនលើករួចមកហើយក្តី អស់លោកមន្ត្រីជំនាញ ឬអាជ្ញាធរពាក់ព័ន្ធ មិនបានចុះមកពិនិត្យផ្ទាល់ទេ ខ្លាចស្អុយអាចម៍មាន់ ឫខ្លាចមានឆ្លងជំងឺតាសាយបក្សី។

តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋានមកថា ថ្វីបើទីសត្តឃាតមាន់ ស្តុកមាន់លក់ ខាងលើ ស្របច្បាប់ ឬមិនស្របច្បាប់ក្តី  បច្ចុប្បន្ន ទីតាំងនេះ បាននិងកំពុងធ្វើអោយប៉ះពាល់ដល់បរិស្ថាន ដល់សុខភាព ប្រជាពលរដ្ឋក្បែរខាងនោះ គឺក្លិនស្អុយឆ្អេះឆ្អាបនូវអាចម៍ មាន់ ចំណីមាន់ ជាដើម ធ្វើឱ្យពួកគាត់ពិបាក់ដកដង្ហើមណាស់ ទ្រាំលែងបានទៅហើយ តែអស់លោកអាជ្ញាធរមិនអើពើឡើយ ។

អ្នកភូមិបានលើកឡើងថា តើឱ្យពួកគាត់រស់ សុខស្រួលម្តេចបាន បើសព្វថ្ងៃរស់ជាមួយ គ្រប់ដង្ហើមចេញចូល ដេក ដើរ អង្គុយ ស្រូបតែក្លិនស្អុយ ឆ្អេះ ឆ្អាប បណ្តាល ឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ ពិសេសប៉ះពាល់លើសុខភាពក្មេងៗតែម្តង។

ប្រជាពលរដ្ឋបានស្នើយ៉ាងទទូច ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជំនាញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកអភិបាលខណ្ឌសែនសុខ និងលោកចៅសង្កាត់គោកឃ្លាង មេត្តាចុះពិនិត្យ និងចាត់វិធានការ ចំពោះទីតាំងខាងលើផង ព្រោះពលរដ្ឋទ្រាំ ក្លិនស្អុយឆ្អេះឆ្អាបនេះតទៅទៀតលែងបានហើយ មេត្តាជួយជំរុញឲ្យម្ចាស់ទីតាំង កែសម្រួលធ្វើយ៉ាងណាកាត់បន្ថយក្លិនស្អុយផង ប្រសិនជាអាចសូមប្តូរទីតាំងនោះចេញទៅទីតាំងដាច់ស្រយាលគ្មានមនុស្សរស់នៅជុំវិញកាន់តែប្រសើរ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!