ព្រឹតិ្តការណ៍ថ្មីៗ

បុរសម្នាក់ផឹកចំស្រាប្រម៉ាត់ខ្លាទាញដាវដេញកាប់បងប្អូនរត់ផ្អើលពេញភូមិចំការសំរោង

1 ឆ្នាំ មុន 245 តូ សុផល

បាត់ដំបង៖ជនសង្ស័យម្នាក់ឈ្មោះសឿន សារ៉ាត់ ផឹកសុីស្រវឹងមានរិទ្ធិខ្លាំងដូចខ្លាទាញដាវដេញកាប់បងប្អូននិងអ្នកភូមិចំការរត់ទាំងព្រលឹងចុងសក់។

ក្រោយពីទទួលបានដំណឹងនេះភ្លាមលោកឈឿង គឹមសុង មេក្រុមបង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង។

ប្រភពព័ត៌មានបានអោយដឹងថា:ជនសង្ស័យខាងលើត្រូវកងកម្លាំងបង្ការ បង្ក្រាប ឃាត់ខ្លួនកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ត្រង់ចំណុចភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បច្ចុប្បន្នក្រុមអន្តរាគមន៍បង្ការ បង្ក្រាប ប្រគល់ជនសង្ស័យទៅការិយាល័យជំនាញដើម្បីចាត់ ការទៅតាមនិតិវិធី៕ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!