ព្រឹតិ្តការណ៍ថ្មីៗ

ប្រយ័ត្ន! ផ្លូវបេតុងណតប្រ៊ីដ និង ផ្លូវរថភ្លើងថ្មីឆ្ពោះ ទៅកាន់ព្រលានយន្ដហោះ បន្តឆក់យកអាយុអ្នកដំណើរ!

6 ខែ មុន 409 តូ សុផល

ភ្នំពេញ៖ ប្រធានបទក្តៅ២ដែលអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកកំពុងជជែកវែងញែកបែកផ្សែង និង​មានចម្ងល់មិនចេះចប់មិនចេះហើយ។ទី១ ការស្ថាបនាផ្លូវបេតុងមួយខ្សែ (ផ្លូវណតប្រ៊ីដ North Bridge) មានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។

ទី២ ការស្ថាបនាផ្លូវរថភ្លើងថ្មី ទៅកាន់ព្រលានយន្ដហោះ​មានគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់។

ពលរដ្ឋបានលើកឡើងថា បណ្តោយផ្លូវណតប្រ៊ីដ North Bridge ដែលទើបស្ថាបនាពង្រីក ហើយបាននិងកំពុងដាក់ ទ្រូងពុះចំកណ្តាល បន្សល់ទុកបង្កោលភ្លើងធំៗរាប់រយដើម ពីចំហៀងខាងលិចផ្លូវស្ទើតែពាក់កណ្តាលផ្លូវ បង្ក អោយមានករណីគ្រោះថ្នាក់ដល់អ្នកដំណើរ ដោយម៉ូតូ និងរថយន្ត មានទាំងរបួសធ្ងន់ស្រាល និងស្លាប់ បាត់បងអាយុជីវិតក៍មាន។

ក្តីកង្វល់ខាងលើមិនទាន់ត្រូវបានដោះស្រាយរួចស្រួលបួលផង ស្រាប់តែលេចចេញនូវ ក្តីកង្វល់ស្រដៀង គ្នាដែលបង្កអោយមានករណីគ្រោះថ្នាក់ចរាចរណ៍ញ៉ឹកញ៉ាប់គួរអោយព្រួយបារម្ភបំផុត បន្ទាប់ពីបើកឲ្យដំណើរការបណ្ដោះអាសន្ន រថភ្លើងចម្ងាយខ្លីស្ថានីយអយស្ម័យយានភ្នំពេញ ទៅមកព្រលានយន្ដហោះ អន្ដរជាតិភ្នំពេញ កាលពីថ្ងៃទី១០ ខែមេសា ២០១៨ ។

កំណាត់ផ្លូវរថភ្លើងដែលតភ្ជាប់ពីផ្លូវរថភ្លើងចាស់ត្រង់ចំណុចវត្តតាំងកសាង ឆ្ពោះមកព្រលានយន្ដហោះ បានទទួលរងនូវការរិះគន់យ៉ាងខ្លាំងពីពលរដ្ឋ ដោយសារ មានករណីគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ បង្កឡើងដោយផ្លូវដែកដែលធ្វើនៅចំកណ្តាលផ្លូវថ្នល់នេះ ក្រៅពីគ្រោះថ្នាក់ចរាចរណ៍ សំឡេងរំខានពីស៊ីផ្លេ រថភ្លើង ក៏ត្រូវបានពលរដ្ឋរស់នៅជាប់ផ្លូវ១០៥នេះ រអ៊ូរទាំយ៉ាងខ្លាំងផងដែរ។

គួររំលឹកដែរថា កាលពីថ្ងៃទី ១២ មេសា ២០១៨ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើអោយប្រើប្រាស់ ស្ពានអាកាសផ្សារដីហុយ ថា បានពិភាក្សាជាមួយ EDC សន្យាថានិងដកបង្គោលភ្លើងចេញក្នុងចន្លោះ ខែ (មេសា-មិថនា)។

លោក ស៊ុន ចាន់ថុល ស្នើរដល់អ្នកធ្វើដំណើរ មេត្តាប្រុងប្រយ័ត្នខ្ពស់ លោកពិតជាមានការសោកស្តាយ ខ្លាំងណាស់ ចំពោះគ្រួសារ អ្នករបួស ឬស្លាប់ បង្កឡើងដោយបង្គោលភ្លើងធំទាំងអស់នេះ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ