ព្រឹតិ្តការណ៍ថ្មីៗ

ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះថ្មលើ ឈើក្រោមមួយខ្នងខ្ទេច នៅសង្កាត់គោករកា

3 ខែ មុន 34 តូ សុផល

ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនី ឆេះផ្ទះថ្មលើឈើក្រោមមួយខ្នងខ្ទេច នៅខណ្ឌព្រែកព្នៅ កាលពីវេលាម៉ោង ១៦ និង១៥នាទីរសៀល ថ្ងៃអាទិត្យ៨កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦១ ត្រូវនឹង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នៅចំណុចភូមិម្លូរផ្អែម សង្កាត់គោគរកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

សមត្ថកិច្ចប្រាប់អោយដឹងថា  ជនរងគ្រោះជាម្ចាស់ផ្ទះ ឈ្មោះ ភី ភឿនភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរ កសិករ ។ សំរាប់ទំហំនៃការខូចខាត គឺឆេះផ្ទះ សង់ពីថ្មក្រោមឈើលើ ទំហំ ៧ម៉ែត្រ x ៩ម៉ែត្រ ខូចខាតទាំងស្រុង ក្នុងនោះ បានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងបន្តិចបន្តួចដែរ។

ដោយឡែក រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានភ្នំពេញ ចំនួន ៥គ្រឿង ពុំបានប្រើ ប្រាស់ទឹក  រថយន្តជំនួយ: រថយន្តអគ្គិភ័យកងពលតូចលេខ៧០ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន រថយន្តជំនួយក្រុមហ៊ុន តេលាប្រើប្រាស់ ចំនួន១ឡានស្មើនឹង៤ម៉ែត្រគូប។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ