ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ ១២១​នាក់ ​ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​ អ៊ី​ន​ធើ​ណិ​ត​(VOIP)

1 ឆ្នាំ មុន 66 តូ សុផល

​ភ្នំពេញ​ ៖​ ជនជាតិ​ជាង​១០០​នាក់​ពាក់ព័ន្ធ​ករណី​ជម្រិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​(VOIP)​ ត្រូ​បាន​កម្លាំង​នគរបាល​អន្តោប្រវេសន៍​បង្ក្រាប​។​ ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​តាម​ប្រព័ន្ធ​អ៊ី​ធើ​ណិ​ត​ខាងលើ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ ខែមេសា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៧​នឹង​២៥​នាទី​ នៅ​ក្នុង​ខណ្ឌទួលគោក​និង​ខណ្ឌ​សែន​សុខ​។​

​លោក​វរសេនីយ៍ឯក​ ជា​ ចិ​ត្រា​ នាយការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យ​ដឹង​ថា​ដោយ​បាន​ទទួល​បទបញ្ជា​របស់​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​និង​ស្នងការ​រង​ទទួល​ផែន​បាន​ចាត់​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ បាន​ចុះ​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ កម្លាំង​មូលដ្ឋាន​ខណ្ឌទួលគោក​និង​ខណ្ឌ​សែន​សុខ​ ក្រោម​ការ​សម្របសម្រួល​ផ្លូវច្បាប់​ដោយ​លោ​ សៀង​ សុខ​ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​បង្ក្រាប​បទល្មើស​ជនបរទេស​(​ជនជាតិ​ចិន​)​ ដែល​កំពុង​ប្រព្រឹត្ត​បទល្មើស​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​(VOIP)​ចំនួន​០២​ទីតាំង​។​

​លោក​ការិយាល័យ​បាន​បន្ត​ថា​ គោលដៅ​ទី​១៖​ផ្ទះ​លេខ​៣៨​ផ្លូវ​ លេខ​៦០៦​ក្រុម​៤២​ ភូមិ​៩​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ ជា​លទ្ធផល​ពិនិត្យ​ឃើញ​(​ជនជាតិ​ចិន​)​ សរុបៈ​៧១​នាក់​ (​ស្រី​០៤​នាក់​)​ គ្មាន​លិខិតឆ្លងដែន​ បាន​ឃាត់​និង​បញ្ជូន​ទៅ​អគ្គនាយក​ដ្ធា​ន​អន្តោប្រវេសន៍​។​

​គោលដៅ​ទី​២៖​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​លេខ​១៩៧២​ ភូមិ​ពោងពាយ​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ជា​លទ្ធផល​ ពិនិត្យ​ឃើញ​(​ជនជាតិ​ចិន​)​សរុបៈ​១១៦​នាក់​ (​ស្រី​១៥​នាក់​)​ មាន​លិខិតឆ្លងដែន​ចំនួនៈ​៦៦​នាក់​ និង​គ្មាន​លិខិតឆ្លងដែន​ចំនួនៈ​៥០​នាក់​ (​ស្រី​១៥​នាក់​)​ បាន​ឃាត់​និង​បញ្ជូន​ទៅ​អគ្គនាយក​ដ្ធា​ន​អន្តោប្រវេសន៍​។​​ក្រោយ​ប្រតិបត្តិការ​អស់​ជា​ច្រើន​ម៉ោង​កម្លាំង​ជំនាញ​បាន​បញ្ជូន​ជនជាតិ​ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ទាំង​០២​គោលដៅ​ សរុបៈ​១២១​នាក់​(​ស្រី​១៩​នាក់​)​ ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី​បន្ត​៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ