ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ)

4 ខែ មុន 64 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃ អាទិត្យ ៨កើត ខែ ពិសាខ ឆ្នាំ ច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង ​២និង៤៥នាទីរំលងអាធ្រាត្រកម្លាំងនគរបាលប៉ុស្តិ៍បឹងទំពន់ទី២ បានឃាត់ខ្លួនជនសង្ស័យ០២នាក់ដែល​មានឈ្មោះ ៖​

​១-ឈ្មោះ វ៉េង មាសសំណាង ហៅ មាស ​ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករក្រុមហ៊ុន​ស៊ិនទ្រី​ ទីលំនៅ​ផ្ទះគ្មានលេខ ផ្លូវលំ ភូមិ សំបួរ សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុ​ញៀន​ក្នុងទឹកនោម)។
​២-ឈ្មោះ ជូ លីន ​ភេទ ប្រុស អាយុ ៣៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ទីលំនៅ​ផ្ទះជួល ផ្លូវលំ ភូមិ ខ្វា សង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ (មានផ្ទុកសារធាតុ​ញៀន​ក្នុងទឹកនោម)។

ពីបទ ប៉ុនប៉ងលួច (យកទ្រព្យសម្បត្តិ) កាល​ពី​​ថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៨ វេលាម៉ោង​០២ម៉​៤៥នាទីរំលង អាធ្រាត្រ នៅចំណុចបណ្តោយផ្លូវលេខ៦៩បេតេ ភូមិ ត្នោតជ្រុំ២ សង្កាត់ បឹងទំពន់ទី២ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។

វត្ថុតាងចាប់យក ៖ ម៉ូតូ ០១គ្រឿងម៉ាកវីវ៉ា ពណ៍ខ្មៅ លេខតួ 106263,លេខ​ម៉ាស៊ីន 308679 ពាក់ស្លាកលេខ ភ្នំពេញ 1V 8227,ដែកចុងស្រួចំនួន០១,ទុលឡឺវីសចំនួន០១,ពិលពណ៍ខ្មៅចំនួន០១,កន្ត្រៃដងជ័រចំនួន០១,ផ្លែរណា​ចំនួន០១កំណាត់ ,សរសៃដែកលួសចំនួន០១កំណាត់ និង សោរទីបលេខ៨ចំនួន០១ (ជាមធ្យោបាយរបស់​ជន​សង្ស័យ​​ធ្វើ​សកម្មភាព) ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ វ៉េង មាសសំណាង និង ឈ្មោះ ជូ លីន​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាល​ខណ្ឌ​មានជ័យ ដើម្បី​កសាង​​​សំណុំ​រឿងចាត់ការតាមនីតិវិធី ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ