ព្រឹតិ្តការណ៍ថ្មីៗ

ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងព្រៃនៅស្រុករុក្ខគីរី

1 ឆ្នាំ មុន 158 តូ សុផល

បាត់ដំបង៖សេចក្តីរាយការណ៍ពីស្រុករុក្ខគីរីបានអោយដឹងថាប្រជាពលរដ្ឋប្រសពបុរសម្នាក់ស្លាប់ក្នុងព្រៃ មានសភាពហើម រលួយស្ថិតក្នុងចម្ការដំឡូងកាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ ២០១៨ចំណុចភូមិរូង១ ឃុំព្រៃត្រឡាច។ ជនរងគ្រោះឈ្មោះ កែវ កុង ភេទប្រុស អាយុ៣០ឆ្នាំ រស់ឃុំ ស្រុកកើតហេតុខាងលើជាមនុស្សសតិមិនល្អ។

ប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានអោយដឹងថា៖ជាធម្មតាជនរងគ្រោះពេលផឹកស្រាស្រវឹង គឺតែងតែងចូលដេកក្នុងព្រៃម្នាក់ឯងរាល់ដងប៉ុន្តែរយះពេលប្រហែល៣ថ្ងៃនេះស្រាប់តែបាត់ជនរងគ្រោះបាននាំគ្នាដើររកកមើលក៍ប្រទះឃើញដេកស្លាប់សង្ស័យខ្សល់គរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសាកសពពុំមានស្លាកស្នាមអ្វីគួរអោយសង្ស័យឡើយបន្ទបមកក៍ប្រគល់សពទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ សុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!