ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់ខ្លួនយុវជនម្នាក់ ជាមួយកាំបិតវែងមួយដើម និងដកហូតម៉ូតូមួយគ្រឿង

2 ខែ មុន 90 តូ សុផល

ភ្នំពេញ៖ នៅយប់ថ្ងៃទី២១ ខែមេសា​ ឆ្នាំ២០១៨ ចាប់ពីវេលាម៉ោង ២០:០០នាទីដល់ម៉ោង ២១:០០នទី

គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយ លោក ហោ វាសនា អភិបាលរងខណ្ឌសែនសុខ បានដាក់កំលាំងចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះនៅផ្លូវលេខ២៧១ ចំណុចមុខកាកបាទក្រហមកម្ពុុជា សង្កាត់ទឹកថ្លាខណ្ឌសែនសុខ ដោយមានកំលាំងសរុបចំនួន ៣៧នាក់ ក្នុងនោះមន្រ្តីសាលាខណ្ឌ ០៣នាក់ នគរបាលខណ្ឌចំនួន ១៦នាក់ កងរាជអាវុធហត្ថខណ្ឌចំនួន ០៨ នាក់ កម្លាំងសណ្តាប់ធ្នាប់ខណ្ឌចំនួន ១០នាក់ បានត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ៨៦គ្រឿង ជាលទ្ធផល ឃាត់ខ្លួនយុវជនម្នាក់ ដកហូតកាំបិតវែងមួយដើម និងម៉ូតូមួយគ្រឿង ។

បច្ចុប្បន្ននេះ បានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ និងចាត់ការតាមនីតិវីធីច្បាប់ ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ