កំពង់ស្ពឺ៖ លោក ហង្ស សុលីន មេបញ្ជាការរងកងរាជអាវុធហត្ថមូលដ្ឋានក្រុងច្បារមនដែលមានជំងឺត្រូវវឋះកាត
និងសម្រាកព្យាបាលនៅមន្ទីរពេទ្យ នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ក្រុមការងារដឹកនាំដោយលោកឧត្តមសេនីយ៏ត្រី សោម សាម៉ុន មេបញ្ជាការរងតំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ រួមជាមួយក្រុមការងារ បានអញ្ជើញសាកសួរសុខទុក្ខ និងនាំថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺជាលើកទី២ ដើម្បីឧបត្ថមដល់ការវះកាត់ និងសម្រាកព្យាបាលជំងឺក្នុងមន្ទីរពេទ្យ ។
ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍មេបញ្ជាការក៏បានផ្តាំផ្ញើរសាកសួរសុខទុក្ខចំពោះលោក ហង្ស សុលីន និងឲ្យប្រឹងប្រែងថែរក្សាសុខភាព ដើម្បីបានវិលចូលបម្រើការក្នុងអង្គភាពវិញ និងជូនពរឲ្យឆាប់ជាសះស្បើយពីជំងឺ សូមឲ្យទេវតាឆ្នាំថ្មីតាមថែរក្សាបីបាច់រូបលោក និងក្រុមគ្រួសារជួបតែសេចក្តីសុខ រកទទួលទានមានបាន ជៀសផុតពីឧបទ្រុបចង្រៃ រស់នៅប្រកបដោយសុខដុមរម្យនាជារៀងដរាប ។
សូមបញ្ជាក់ថា៖ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថបាននាំថវិកាលើកទី១ បានចំនួន២,០៤៥,០០០រៀល និងលើកទី២នេះបានចំនួន ៣,០០០,០០០រៀលបន្ថែមទៀត ដើម្បីសម្រួលដល់ការចំណាយរបស់គ្រួសារលោក ហង្ស សុលីន ។
Tag: ជូ សារុន ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជូ សារុន