ព្រឹតិ្តការណ៍ថ្មីៗ

បុរសខ្លាំង ខឹងញ៉ែស្រីមិនបាន បាញ់ឱ្យរបួស

6 ខែ មុន 514 តូ សុផល

ភ្នំពេញ ៖ បុរសម្នាក់ពិតជាខ្លាំងមែន តាមស្រលាញ់ស្រីដែលខ្លួនស្រលាញ់មិនបាន ទាញកាំភ្លើងបាញ់ឱ្យរបួស

តែកំសាកត្រង់រត់គេចខ្លួន ទៅប្លន់ម៉ូតូគេបំណងជិះគេចខ្លួន តែប្លន់មិនបាន ក៍ត្រូវប្រជាពលរដ្ឋចាប់បានវាយទ្រមខ្លួនតែម្តងទៅ។

ហេតុការណ៌នេះបង្កភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង ០៣និង៣០នាទីទៀបភ្លឺថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០១៨ ស្ថិតនៅលើសួនច្បារណាហ្គាតាមបណ្តោយផ្លូវ ព្រះសុរាម្រិត សង្កាត់ចតុមុខ។

ប្រភពពីអ្នកជើញហេតុការណ៍បានឱ្យដឹងថា គេបាន ឈ្លោះគ្នាតាំងពីល្ងាចមកយប់ជ្រៅក៍ឃើញគ្នាបើកឆាកប្រយុទ្ឋម្ដងបណ្ដាលអោយនារីម្នាក់គេបាញ់ធ្លាយកាំភួនជើងខាងឆេ្វងហូរឈាមចំណែកអ្នកបាញ់បានរត់ទៅបាញ់ប្លន់យកម៉ូតូបំណងបើកគេចខ្លូន តែបាញ់មិនផ្ទុះ ក៍ត្រូវបានបងប្អូនៗស្ទាវដែលនៅជិតនោះនាំគ្នាដេញវាយហូរឈាមជោគខ្លួនត្រូវបានសម្ថតកិច្ចមកដល់ដឹកតាមម៉ូតូកង់បីយកទៅសង្គ្រោះ។

នារីរងគ្រោះដែលត្រូវគេបាញ់រងរបួសមានឈ្មោះ គីម សុជាតា ស្រីអាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ក្រោយវត្តស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។

ចំណែកអ្នកបាញ់មានឈ្មោះ ឡុង សម្បត្តិ អាយុ ៣០ឆ្នាំ មុខរបរ លក់ដូរតាមអនឡាញ មានស្រុក កំណើត នៅ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ បច្ចុប្បន្នស្នាក់នៅជាមួយបងប្រុស ផ្ទះលេខ ២៨ ផ្លូវ២២៩ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌ ទួលគោក។

បើតាមសំដីនារីរងគ្រោះបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុគឺរូបនាងមានទំនាស់ជាមួយជនដែលបាញ់នោះតាំងពីល្ងាចស្រាប់យប់ជ្រៅនាងកំពុងតែផឹកសុីជុំគ្នានៅលើសួនមុខណាហ្កោវេលហើយឃើញបុរសខាងលើជិះម៉ូតូពីរបីជុំសួនឃើញដួចនោះនាងក៍ប្រាប់បងៗធម៍ថាបុរសនឹងហើយដែលរករឿងខ្ញុំពីល្ងាចមិញនិង។ពេលដែលបានលឺប្អូននិយាយប្រាប់បែបនេះពួកគេក៍ទៅកាក់ម៉ូតូដើម្បីសួរនាំនិងបានវាយទៅលើបុរសដែលឈ្លោះគ្នាជាមួយប្អូនធម៌និងបានវាយទៅលើបុរសនោះជាច្រើនដៃទើបធ្វើអោយបុរសនោះខឹងក៍ដកកាំភ្លើងខ្លីK៥៩បាញ់ត្រូវនារីរងគ្រោះចំកាំភួនជើងមួយគ្រាប់បង្កការភ្ញាក់អ្នកនៅជិតថាជាករណីបាញ់ប្លន់។

ក្រោយពីបាញ់នារីរងត្រូវហើយជនបង្កក៍បានបំរុងគេចខ្លួនតែត្រូវក្រុមប្អូនស្ទាវៗដែលនៅជិតនោះនាំគ្នាដេញចាប់និងវាយស្ទើស្លាប់ទើបប្រគល់អោយសម្ថតកិច្ចនិងដកហូតបានកាំភ្លើងខ្លីK59មួយដើមនៅសល់គ្រាប់ចំនួនប្រាំគ្រាប់ទៀត។

សមត្ថកិច្ចបានហៅម៉ូតូកង់បីដឹកយកអ្នកបាញ់ទៅសង្រ្គោះនៅមន្ទីរពេទ្យព្រោះត្រូវគេវាយរងរបួសយ៉ាងធ្ងន់ធ្ងរ និងសាកសួរដើម្បីកសាងសំណុំរឿង ចាត់ការណ៍តាមនិតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ