ព្រឹតិ្តការណ៍ថ្មីៗ

ពិតជាសាហាវមែន!រន្ទះបាញ់មនុស្សស្លាប់២នាក់ក្នុងថ្ងៃតែមួយ

5 ខែ មុន 89 តូ សុផល

បាត់ដំបង៖ករណីរន្ទះបាញ់ចំនួនពីរករណីកើតឡើង២ស្រុកបណ្តាលអោយស្លាប់មនុស្សចំនួន២នាក់យ៉ាងរន្ធត់ក្នុងថ្ងៃតែមួយ។

លើកទី១-បានកើតឡើងនៅវេលាម៉ោង៥ល្ងាច ថ្ងៃទី២១ មេសា ឆ្នាំ២២០១៨ចំណុចបឹងថ្ម ស្ថិិតក្នុងភូមិបាក់រទេះ ឃុំព្រែកលួង ស្រុកឯកភ្នំបណ្តាលអោយបុរសម្នាក់ឈ្មោះ តិញ តុលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរធ្វើស្រែ(ស្លាប់)។

លើកទី២-កើតឡើងនៅម៉ោង៦និង៣០នាទី ថ្ងៃ.ឆ្នាំដដែលស្ថិតនៅចំណុចភូមិទួលស្នួល ឃុំរាំងកេសី ស្រុកសង្កែ រន្ទះបាញ់មនុស្សស្លាប់ម្នាក់ទៀតឈ្មោះខ្មែត សាវេត ភេទប្រុស អាយុ៥៤ឆ្នាំ (ស្លាប់)ខណះកំពុងជិះម៉ូតូនៅវាលស្រែ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យសពឃើញសភាពខ្លោច ខ្មៅ ជាហេតុធ្វើអោយក្រុមគ្រួសារទួញសោកបោកប្រាណព្រោះជនរងគ្រោះដើររវើកស្រាប់តែស្លាប់១រំពេច។

បន្ទាប់មកសមត្ថកិច្ចក៍បានប្រគល់សពរងគ្រោះទៅក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕ដោយសុខ កុសល

 

 

បន្ថែមយោបល់របស់អ្នក

យោបល់