ព្រឹតិ្តការណ៍ថ្មីៗ

ខឹងសង្សាសុំបែកផ្លូវយកកន្ទ្រៃចាក់ខ្លួនឯង

6 ខែ មុន 185 តូ សុផល

ព្រៃវែង ៖ បុរសម្នាក់ខឹងសង្សាសុំបែកផ្លូវគ្នាខណៈនាងបានដឹងថាមានប្រពន្ធមិនទាន់លែងលះនោះ

ក៍បានយកកន្ទ្រៃចាក់ខ្លួនឯងបណ្តាលឲ្យរងរបួសធ្ងន់កាលពីវេលាម៉ោង១៩និង២៤នាទីយប់ថ្ងៃទី២០ខែមេសាឆ្នាំ២០១៨នៅចំណុចផ្ទះទាមលក់គ្រឿងសំអាងស្ថិតក្នុងភូមិឡឥដ្ឋ.ឃុំក្រញូង.ស្រុកកំចាយមារ.ខេត្តព្រៃវែង។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថាបុរសដែលចាក់ខ្លួនឯងឈ្មោះឡាញ់.ថៃអាយុ៣៨ឆ្នាំរស់នៅភូមិធ្នង់លិច.ឃុំស្មោងជើង.ស្រុកកំចាយមារបានរងរបួសពោះ១កន្លែងត្រូវគេដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។

ប្រភពនិយាយថាជនរងគ្រោះបានមានទំនាក់ទំនងស្នេហាជាមួយស្ត្រីម្នាក់ឈ្មោះអៀម.លីណាហៅស្រីផលអាយុ៣៤ឆ្នាំដែលជាម្ចាស់លក់គ្រឿងសំអាងរស់នៅភូមិឃុំកើតហេតុខាងលើរយៈពេលដែរហើយ។ប៉ុន្តែថ្មីៗនេះស្ត្រីជាសង្សាឈ្មោះអៀម.លីណាហៅស្រីផលបានដឹងថាបុរសជាជនរងគ្រោះបានមានប្រពន្ធហើយមិនទាន់លែងលះគ្នាដាច់ស្រេចទេ។

បន្ទាប់ពីដឹងថាមានប្រពន្ធលែងលះគ្នាមិនទាន់ដាច់ស្រេចស្ត្រីជាសង្សាក៍បានសុំបែកផ្លូវគ្នាជាមួយឈ្មោះឡាញ់.ថៃដែលជាសង្សានោះ។ពេលឮសង្សានិយាយពាក្យសុំបែកផ្លូវគ្នាធ្វើឲ្យឈ្មោះឡាញ់.ថៃតូចចិត្តក៍ខឹងស្ទុះទៅយកកន្ទ្រៃចាក់ខ្លួនឯងចំពោះតែម្តង។

ក្រោយទទួលបានព៌តមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ធបាលក៍ចុះទៅដល់កន្លែងកើតហេតុធ្វើកំណត់ហេតុតាមនីតិវិធី៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ