ព្រឹតិ្តការណ៍ថ្មីៗ

នគរបាលខេត្តបាត់ដំបងតាមប្រម៉ាញ់ក្រុមចោរឆក់ពីរនាក់ក្រោយពីធ្វើសកម្មភាពតាមទីសាធារណះ

3 ខែ មុន 47 តូ សុផល

បាត់ដំបង៖នៅវេលាម៉ោង ១៧និង៣០នាទីល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨

ជនសង្ស័យម្នាក់ឈ្មោះ យ៉េន ចាន់ធូ ភេទប្រុស អាយុ១៧ឆ្នាំ ត្រូវកម្លាំងបង្ការ បង្ក្រាបឃាត់ខ្លួនបសនត្រង់ចំណុចមុខភោជនីយដ្ឋាន៥៥៥ ស្ថិតក្នុងភូមិិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ក្រោយពីបានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់ឈ្មោះ ដុះ សុីណាត ភេទស្រី អាយុ៤៤ឆ្នាំ និងបន្តចាប់ខ្លួនជនសង្ស័យម្នាក់ទៀតកំពុងស្នាក់នៅផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង។

លោកឧត្តមសេនីត្រី ជេត វណ្ណនីស្នងការរងផ្នែកព្រហ្មទណ្ឌកំរិតស្រាលបានបំភ្លឺថាក្រុមចោរឆក់់ទូរស័ព្ទ កាបូបលុយ មិនមែនមានតែពីរនាក់ហ្នឹងទេគឺនៅមានជាក្រុមផ្សេងគ្នានិងបក្ខពួកជាច្រើននាក់ទៀតដែលកម្លាំងរបស់លោកកំពុងតាមប្រម៉ាញ់យ៉ាងស្អិត។

ស្ត្រីរងគ្រោះបានបញ្ជាក់ថា៖ទ្រព្យសម្បត្តិដែលបាត់បង់រួមមាន: ទូរស័ព្ទម៉ាកSmart Phone លុយដុល្លារ២រយ លុយបាត១ពាន់ លុយខ្មែរ២លានរៀល និងគ្រឿងអលង្ការមួយចំនួនទៀត។

ស្ត្រីរងគ្រោះបានបន្តថា:ទោះបីជាទ្រព្យសម្បត្តិនោះបានបាត់បង់ក៍គាត់សប្បាយចិត្ដដែរដោយសារបានឃើញកងកម្លាំងឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ដោយសុខ កុសល

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ