ព្រឹតិ្តការណ៍ថ្មីៗ

ខ្លាំងមែនៗ កាច់​សោរ​យក​ម៉ូតូ​ដឹក​តាម​រថយន្ត តែត្រូវ​ស្ទាក់​ចាប់​បានមកវិញទាំងអស់!

6 ខែ មុន 170 តូ សុផល

ខេត្ត​ព្រះសីហនុ៖ លោក​ឧត្តមសេនីយ៍ត្រី​ កុល​ ផា​លី​ ស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ថា៖ នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១០ព្រឹកសមត្ថកិច្ច​នគរបាល​ បាន​ទទួល​បណ្ដឹង​ រាយការណ៍​តាមទូរស័ព្ទថា៖ មាន​អំពេី​ចោរ​កម្ម​លួច​កាច់​សោរ​យក​ម៉ូតូ​មួយ​គ្រឿង​ ​ម៉ាក ស្កុប​ពី​ពណ៌ស​ ផលិត ឆ្នាំ២០១៧ គ្មានស្លាកលេខ​ ដែល​ម្ចាស់​បាន​ទុក​នៅ​មុខ​ផ្ទះ​ ក្រុម២៤ ភូមិទី​២ សង្កាត់​លេខ ៤ ក្រុង/ខេត្តព្រះសីហនុ​ ។

លោក​ឧត្តម​សេនីយ៍​ត្រី​កុល​ ផា​លី​ បាន​បញ្ជាក់​ថា៖ ក្រោយ​ពេលទទួល​បាន​ព័ត៌មាន​ នេះ​ភ្លាម​ លោក​ឧត្តមសេនីយ៍​ទោ​ជួន​ ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បញ្ជា​អោយ សមត្ថកិច្ច​ជំនាញ​ ព្រហ្មទណ្ឌ​ គ្រប់​ផ្នែក​ ស្រុក​ ក្រុង​ទាំង​អស់​ សហការ​គ្នា​ បេីក​ការ​ស៊ើប​អង្កេត​ រុក​រក​មុខ​សញ្ញា​ជា​បន្ទាន់​។ 

ជា​លទ្ធផល​ នៅ​វេលាម៉ោង១៣​ រសៀល​ថ្ងៃ​ដដែល​ គឺ​ប្រមាណ​ជា​ ៣ម៉ោង ក្រោ​យ​ប៉ុណ្ណោះ​ យេីង​ទទួល​បាន​ព័ត៌មាន​គ្រប់​គ្រាន់​ ហេីយ​ឈាន​ទៅ​ក្រសោប​ ស្ទាក់​ចាប់​ មុខសញ្ញា​បាន​ នៅចំណុចស្ពានទឹកសាប ភូមិស្មាច់ដែង ឃុំរាម តែម្ដង​ ដែល​មុខ​សញ្ញា​ បាន​ដឹក​ម៉ូតូ​តាម​រថយន្ត​កាម​រី​ ពណ៌​ប្រផេះ​ មួយ​គ្រឿង​ យក​ទៅ​ភ្នំពេញ​ ។

សូម​បញ្ជាក់ផងដែរ​ ម្ចាស់​ម៉ូតូ​ ឈ្មោះ សុខ ស្រីស ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូ ស្នាក់នៅ ភូមិ២ សង្កាត់៤ ក្រុងព្រះសីហនុ ។

ជនសង្ស័យ​ទាំង​បី​នាក់​ ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់​ខ្លួន​បាន​ នៅ​ពាក់​កណ្តាល​ផ្លូវ​លេី​ស្ពាន​ទឹក​សាប​ មាន​ឈ្មោះ​ ៖
១ ជា លក្ខណៈបញ្ញា ហៅ ម៉ិញ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ អ្នកនាំភ្ញៀវ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ(សហចារី) ។

២ សុំ រ៉ាវី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (សហចារី)។

៣ ពៅ ណាឃីម ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ (សហចារី)។

វត្ថុតាងចាប់យកបាន​មាន​ ៖ ម៉ូតូម៉ាកស្កុបពី ពណ៌សផលិត ឆ្នាំ២០១៧​ មួយ​គ្រឿង​ គ្មានស្លាកលេខ មានលេខតួ និង​ លេខម៉ាស៊ីន ៥០៥០៦៩២ (ជា​ផលនៃអំពើលួច) និង​ រថយន្តកាម​រី​ឆ្លាម ពណ៌ប្រផេះ ស្លាកលេខ ភ្នំពេញ 2L-0120 (ជាមធ្យោបាយដឹកម៉ូតូ​ ជាផលនៃអំពើចោរកម្ម)។

លោក​ឧត្តម​សេនីយ៍ត្រី​កុល​ ផា​លី​ បាន​បញ្ជាក់​ថា៖ ការ​បង្ក្រាប​អំពេីលួច​ម៉ូតូ​ បាន​ដោយ​ជោគជ័យ​នេះ​ ដោយ​សារ​មាន​ការ​សហការ​គ្នា​ បាន​ល្អ​ រវាង​សមត្ថកិច្ច​ជំនាញ​ គ្រប់​ផ្នែក​ ទាំងអស់​ ក្រោម​ការ​បញ្ជា​ណែនាំ​ផ្ទាល់​ របស់​ឯកឧត្តម​ឧត្តម​សេនីយ៍​ទោ​ ជួន​ ណា​រិន្ទ​ ស្នងការនគរបាល ខេត្តព្រះសីហនុ។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ