ព្រឹតិ្តការណ៍ថ្មីៗ

ឃាត់មុខសញ្ញាប្លន់បានម្នាក់ ក្រោយព្យាយាមគេចខ្លួនជាច្រើនឆ្នាំ!

3 ខែ មុន 24 តូ សុផល

ខេត្តស្វាយរៀង ៖ ក្រោមការដឹកនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១០និង១៥នាទី

កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែន នគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងកងទ័ពទីបញ្ជាការដ្ឋានទិសថ្មពួក នៃតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ បានអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនលេខ ០៧ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០០៩ របស់លោក ឃី ឆៃ ចៅក្រមសើប សួរនៃសាលាដំបូងខេត្តស្វាយរៀង បង្គាប់អោយចាប់ខ្លួនឈ្មោះ ក្រូច ម៉ៃ ភេទ ប្រុស អាយុ៥១ឆ្នាំ ជាតិខ្មែរ មុខរបរ ធ្វើស្រែ មានទីលំនៅភូមិដងរែក ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលជាប់ទាក់ទិនក្នុងករណី រួបរួមគ្នាប្លន់ទ្រព្យសម្បត្តិអ្នកដទៃ ប្រព្រឹត្តកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០០៣ នៅ ចំណុចភូមិតាត្រាវ ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង ។

ចំពោះមុខសញ្ញាមានដីកាបង្គាប់អោយចាប់ខ្លួននេះ បន្ទាប់ពីប្រព្រឹត្តបទល្មើសរួចបានរត់គេចខ្លួនទៅខេត្តបន្ទាយមានជ័យ អស់រយះពេលជាង ១៥ឆ្នាំ មកហើយ ក្រោយមកទើបសមត្ថកិច្ចជំនាញយើងស្រាវជ្រាវរកឃើញទីតាំងលាក់ខ្លួន ហើយធ្វើកិច្ចសហប្រតិបត្តិការបង្ក្រាបចាប់ខ្លួនជនសង្ស័យនេះតែម្តង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនមកដល់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីបំពេញនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ