ព្រឹតិ្តការណ៍ថ្មីៗ

​បញ្ចាំឡាន​​៣០០​ដុល្លារ​ ដល់​ពេល​ស្លាប់ទារ​១០០០​ដុល្លារ​ លាតត្រដាងការពិត!

5 ខែ មុន 5491 តូ សុផល

កំពង់ចាម​ ៖​ ជុំវិញ​ករណី​ចោទប្រកាន់​តាម​គណនី​ Facebook​ មួយ​ថា​ បុរស​ម្នាក់​ដែល​ចងក​សម្លាប់​ខ្លួន​ នៅ​ភូមិ​កុមារ​ ឃុំ​សំពង​ជ័យ​ ស្រុក​ជើងព្រៃ​ ខេត្តកំពង់ចាម

​ បាន​យក​ឡាន​ទៅ​បញ្ចាំ​មេ​ប៉ុស្ដិ៍​សំពង​ជ័យ​ ក្នុង​តម្លៃ​៣០០​ដុល្លារ​ ដល់​ពេល​ស្លាប់​ស្រាប់តែ​ទារ​១០០០​ដុល្លារ​នោះ​ ជា​រឿង​មិន​ពិត​នោះ​ទេ​ ព្រោះ​អ្នក​ស្លាប់​ ពិតជា​បាន​ខ្ចី​លុយ​គេ​រហូត​១០០០​ដុល្លារ​មែន​។​

​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ បាន​អះអាង​ថា​ ការ​ចោទប្រកាន់​ខាងលើ​នេះ​ មិន​ពិត​នោះ​ទេ​ ដោយហេតុ​ថា​ ជន​រង​គ្រោះ​ធ្លាប់​បាន​ទៅ​ខ្ចី​លុយ​ មេ​ប៉ុស្ដិ៍​សំពង​ជ័យ​ ដល់​ទៅ​៣​លើក​ ដែល​មាន​ ចំនួន​ទឹកប្រាក់​ រហូត​ដល់​១០០០​ដុល្លារ​ មិនមែន​៣០០​ ដុល្លារ​នោះ​ទេ​។​

​បើ​តាម​លោក​ឧត្តមសេនីយ៍​ស្នងការ​ បន្ទាប់​ពី​មានការ​សាកសួរ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ ពិសេស​ រក​ឃើញ​ថា​ អ្នក​ស្លាប់​បាន​ខ្ចី​លុយ​មេ​ប៉ុស្ដិ៍​សំពង​ជ័យ​ យក​ទៅ​លេងល្បែង​ ហើយ​ពេល​ចាញ់ល្បែង​ ក៏​សម្រេចចិត្ត​ចងក​សម្លាប់​ខ្លូ​ន​តែ​ម្ដង​ នៅ​រសៀល​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៨​។​

​សូម​អាន​ខ្លឹមសារ​បំភ្លឺ​ របស់​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​នៅ​ខាង​ ក្រោម​នេះ​ ៖

ប្រភព៖ http://cambodiapolice.com

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ