ព្រឹតិ្តការណ៍ថ្មីៗ

ដឹកបង្គ្រប់ថ្លៃសាំង! អកុស រេចង្កូតកៀបដាច់ថ្នល់កៅស៊ូ ២កន្លែង លើស្ពានអ្នកលឿង

1 ឆ្នាំ មុន 263 តូ សុផល

កណ្តាល ៖ ជាថ្មីម្តងទៀតហើយ ស្ពានត្សីបាសា ឫហៅថាស្ពានអ្នកលឿង បានរងការបំផ្លាញ ខូចខាតផ្នែកខ្នងកៅស៊ូ

ដោយសារតែរថយន្តធំៗដឹកលើសទម្ងន់។ តួយ៉ាងនារសៀលថ្ងៃទី ២០ ខែមេសា ឆ្នាំ២០១៨ រថយន្តធុនធំដឹកសុីម៉ងត៍ ១គ្រឿង បានខំរោរ៍ម៉ាស៊ីន បើកឡើងលើស្ពានអ្នកលឿង រហូត ដាច់ទុយោខ្យល់ បណ្តាលឱ្យរេចង្កូតកៀបដាច់ថ្នល់កៅស៊ូ ២កន្លែងនៅលើស្ពាន ត្សឹបាសា ហៅស្ពានអ្នកលឿង នោះតែម្តង។

តាមសេចក្តីរាយការណ៍ ឱ្យដឹងថា រថយន្តនោះជាប្រភេទយ៉ីឌុប ម៉ាកហីយ៉ាន់ដាយ ពណ៌ស្លឹកឈើ របស់កងដឹកជញ្ជូន យីហោ(C.H) ពាក់ស្លាកលេខ ព្រះសីហនុ3A1787 មានដឹកស៊ីម៉ងត៍ពេញរថយន្តតែម្តង។

សេចក្តីរាយការណ៍ បានបញ្ជាក់ថា រថយន្តនេះដឹកស៊ីម៉ងត៍លើសចំណុះ ដែលបានកំណត់ដល់ទៅរាប់សិបតោនឯណ្ណោះ ។ ហើយពេលបើកឡើងស្ពាន ខំប្រឹងរោរ៍ម៉ាស៊ីនឡើងខ្លាំងពេក ធ្វើឱ្យដាច់បំពង់ខ្យល់ ចាប់ហ្វ្រាំងលែងជាប់ បណ្តាលឱ្យរថយន្តរ៉េចង្កូត ចុះឡើងៗ កៀបនឹងថ្នល់កៅស៊ូស្ពាន បណ្តាលឱ្យថ្នល់ស្ពានបែក ខូចខាត យ៉ាងធ្ងន់ធ្ងរ។ តែសំណាងដែរដែលមិនមានគ្រោះថ្នាក់ដល់អ្នកដំណើរផ្សេងទៀត។

ប្រភពពីប្រជាពលរដ្ឋនៅទីនោះបានបង្ហើបថា រថយន្តដឹកស៊ីម៉ងត៍នេះ ដឹកលើសចំណុះច្រលនតោនណាស់ ហើយពុំបានបើកឡើងកន្លែងជញ្ជីងថ្លឹងរថយន្ត ដែលនៅគល់ស្ពាននោះទេ ។ ប្រភពបន្តថា រថយន្តដឹកលើសទម្ងន់ភាគច្រើន ពុំបានឡើងជញ្ជីងថ្លឹងទេ ដោយម្ចាស់រថយន្ត គ្រាន់តែបង់ឱ្យទៅមន្ត្រីជញ្ជីងនៅទីនោះជាការស្រេច ហើយបើកឡើងស្ពានអ្នកលឿងបានម៉ាសេរី ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ

error: Content is protected !!