ព្រឹតិ្តការណ៍ថ្មីៗ

ចេញពីជប់លាង បេីក​រថយន្ដ​បុក​ដើម​ឈេី​ ស្លាប់២ របួសធ្ងន់៣នាក់

6 ខែ មុន 1112 តូ សុផល

ខេត្ត​ព្រះសីហនុ៖ សេចក្តីរាយការណ៍វបានអោយដឹងថា នៅ​វេលា​ម៉ោង២១ និង ៥​នាទី​យប់​ថ្ងៃទី​២០​ ខែ​មេសា​ ឆ្នាំ​២០១៨​ រថយន្ត​កាម​រី​បាឡែន​ មួយ​គ្រឿង​ បាន​បុក​ដើម​ឈេី​ នៅ​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ លេខ១២៦-១២៧ ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា បណ្ដាល​ឲ្យ​មនុស្ស​ប្រុស​ ស្រី​៥នាក់​ រង​របួស​ធ្ងន់​ ក្រោយ​មក​បាន​ស្លាប់​២​នាក់​ នៅ​មន្ទីរ​ពេទ្យ​ស្រុក​ស្រែអំបិល។

ប្រភពថា អ្នក​ទាំង​៥​ មាន​ទីលំនៅ​ដ្ឋាន​នៅ​ភូមិ​ក្រាំង​អាត់​ ឃុំ​កំពង់​សិលា​ បាន​មក​ចូលរួម​ជប់លៀង​ ក្នុង​កម្មវិធី​ឡើង​គេហដ្ឋាន​ថ្មី​ របស់​ញាតិ​មិត្ត​ នៅ​ភូមិ​ចាំ​ស្រី​ ឃុំ​កំពង់​សិលា​ ពេល​បេីក​រថយន្ដ​ត្រ​ឡប់​ទៅ​ផ្ទះ​វិញ ​(ទិសដៅ​ពី​ត្បូង​ទៅ​ជើង)​ បានរេចង្កូចបុកដើមឈើ​ នៅ​ខាង​ស្ដាំ​ដៃ​ បណ្តាយអោយរងរបួសធ្ងន់​មនុស្ស​៥នាក់ ស្រី៤នាក់។

ភ្លាម​ៗ​ជនរងគ្រោះត្រូវបានរថយន្តស៊ីរ៉ែន​របស់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កំពង់​សិលា​ បាន​ដឹក​អ្នក​របួស​ យក​ទៅ​សង្គ្រោះ​ នៅមន្ទីរ​ពេទ្យ​ស្រុក​ស្រែអំបិល​ផងដែរ​ ពី​ព្រោះ​ទីនោះ​ជិត​ តែ​មិន​អាច​សង្គ្រោះ​បាន​ ពេល​នោះ​បាន​ស្លាប់​អស់​២​នាក់​ ៣​នាក់​ទៀត រង​របួសធ្ងន់​។

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ