ព្រឹតិ្តការណ៍ថ្មីៗ

ពលរដ្ឋប្តឹង លោក ឃួង ស្រេង ចៅហ្វាយក្រុងភ្នំពេញ ដោយទ្រាំនិងក្លិនស្អុយឆ្អេះឆ្អាបចេញពី ស៊ីកាប់ជ្រូក ម្តុំលូ៥ លែងបាន

1 ខែ មុន 617 តូ សុផល

ភ្នំពេញ៖ ប្រជាពលរដ្ឋក្បែរខាង និង អ្នកដំណើរឆ្លងកាត់ផ្លូវវេងស្រេង រអ៊ូរទាំទៅនឹងក្លិនស្អុយ ឆ្អេះឆ្អាប ទ្រាំងលែងបានចេញពីទីតាំងកាប់ជ្រូក ចេញពីទីសត្តឃាត ឬកុងស៊ីកាប់ជ្រូក ដែលមានទីតាំង ស្ថិតនៅ តាមផ្លូវវេងស្រេង ម្តុំលូ៥ ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រជាពលរដ្ឋថា ថ្វីបើទីសត្តឃាតដ្ឋានជ្រូកខាងលើ ស្របច្បាប់ក៏ពិតមែន តែអ្វីដែលប៉ះពាល់ដល់បរិស្ថាន ដល់សុខភាព ប្រជាពលរដ្ឋក្បែរខាងនោះ គឺក្លិនស្អុយឆ្អេះឆ្អាប ទ្រាំលែងបានទៅហើយ។ អោយរស់ សុខ ស្រួលម្តេចបាន បើសព្វថ្ងៃរស់ជាមួយ គ្រប់ដណ្តើមចេញចូល ដេក ដើរ អង្គុយ ស្រូបក្លិនឆ្អេះ បណ្តាល អោយខូចសុខភាពយ៉ាងធ្ងន់ធ្ងរ។

បញ្ហាចោទចេញពីទីសត្តឃាត ឬកុងស៊ីកាប់ជ្រូក ប្រជាពលរដ្ឋបានរាយការណ៍ជូនទៅអាជ្ញាធរមូលដ្ឋាន ដែរ តែវិធានការកែសម្រួល កាត់បន្ថយក្លិន ពុំមានទាល់តែសោះ សង្ស័យអាជ្ញាធរ ធ្វើដំណើរឆ្លងកាត់ តាមរថយន្តហើយមើលទៅ ទើបមិនដឹងថាក្លិនស្អុយ បែបណាចេញពីកុងស៊ីកាប់ជ្រូក ឬមួយ ទទួលផល ពីថៅកែកុងស៊ី ទើបធ្វើមិនដឹងមិនឮ បណ្តោយឲ្យកុងស៊ីគ្មានវិធីសាស្រ្ត កែសម្រួល លើផ្នែកបរិស្ថានបែប នេះ ប្រសិនបើ អាជ្ញាធរ ឬសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ ធ្វើដំណើរតាម៉ូតូវិញ ច្បាស់ប្រាកដជាបាន ទទួលហិតនូវក្លិនស្អុយឆ្អាប ពីកុងស៊ីកាប់ជ្រូក ខាងលើជាក់ជាពុំខាន ។

ប្រជាពលរដ្ឋស្នើយ៉ាងទទូច ដល់អាជ្ញាធរពាក់ព័ន្ធគ្រប់ជំនាញ ជាពិសេស ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចុះពិនិត្យ  និងចាត់វិធានការ ចំពោះទីតាំងខាងលើផង ព្រោះពលរដ្ឋទ្រាំ ក្លិនស្អុយឆ្អេះឆ្អាបនេះតទៅទៀតហើយ។ បើអាជ្ញាធរ ស្ថាប័នពាក់ព័ន្ធ ហុចដៃយក​លុយ បានផល ពីកុង ស៊ីខាងលើនេះហើយ មេត្តាសូមជួយជំរុញឲ្យម្ចាស់កុងស៊ី កែសម្រួលធ្វើយ៉ាងណាកាត់បន្ថយក្លិនស្អុយ ផងឆ្អេះឆ្អាបផងទាន៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ