ព្រឹតិ្តការណ៍ថ្មីៗ

អភិបាលស្រុកសៀមប៉ាង លោក ផាន់ យុត្ត ត្រូវបានគេអះអាងថា នៅពីក្រោយខ្នង បទល្មើសឈើប្រណិត ដឹកចេញទៅវៀតណាម

6 ខែ មុន 488 តូ សុផល

ខេត្តស្ទឹងត្រែង ៖ មានសេចក្តីរាយការណ៍ពី ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងថា បច្ចុប្បន្នបទល្មើសឈើប្រណិតប្រភេទដូចជា បេង និងធ្នង់ នៅតែបន្តកើតមានឡើងឥតឈប់ឈរដោយក្រុមថៅកែ ឈើដាក់ទុនជាមួយពលរដ្ឋ និងធ្វើការប្រមូល ទិញជាចំហរយ៉ាងអនាធិបតេយ្យ និងបានយកឈ្មោះ ថ្នាក់ដឹកនាំក្នុងស្រុកមកប្រើ ជាពិសេសលោក ផាន់ យុត្ត អភិបាលស្រុកសៀមប៉ាង ទើបឡើងកាន់តំ ណែងថ្មីៗដើម្បីមកគំរាមសមត្ថកិច្ចតាមដងផ្លូវដោយសារតែខ្លាចអំណាចលោកចៅហ្វាយស្រុកទើបស្ថាបនពាក់ពន្ធក៏ដូចជាមន្ត្រីរដ្ឋបាលព្រៃណាម្នាក់ហ៊ានចេញមុខបង្ក្រាបឡើយ ដោយបណ្តោយអោយ ក្រុម ឈ្មួញធ្វើការប្រម៉ូលទិញឈើប្រណិតនិងដឹកជញ្ជូនទាំងថ្ងៃ ដោយសេរីចេញពីភូមិចន្ទុក្រៅ និង ភូមិ សាម៉ក្រៅ ឃុំសេកុង ស្រុកសៀមប៉ាង ឆ្លងកាត់ច្រកអូរវែងចូល ស្រុកវ៉ើសៃ ខេត្តរតនៈគីរី និងបន្តចូលទៅ ប្រទេស វៀតណាម។

ថៅកែឈើដែលធ្វើសកម្មភាពខាងលើពីរនាក់ប្តីប្រពន្ធត្រូវបានគេស្គាល់ឈ្មោះ ណយ( ដូចគ្នា) រស់នៅភូមិចន្ទុក្រៅ ឃុំសេកុង ស្រុកសៀមប៉ាង ជាថៅកែវ័យក្មេង និងជាអ្នករកស៊ី ឈើប្រណិត រាប់ឆ្នាំផងដែរ។

បើតាមសម្តីពីក្រុមឈ្មួញខាងលើបានអោយដឹងថា ថ្នាក់ដឹកនាំក្នុងស្រុក បានផ្តាំប្រាប់ពួកគាត់ថា ក្នុង ជំនួញឈើប្រណិតខាងលើប្រសិនបើមានស្ថាបន រឺអ្នកសារព័ត៌មានណាមួយ មករករឿង ឬ ទាមទារ យកប្រាក់សុំអោយក្រុមឈ្មួញថតផ្តិតយករូបភាពមន្ត្រីទាំងនោះអោយច្បាស់ដើម្បីរាយការណ៍ជូនលោកចៅហ្វាយស្រុកចាត់ការ។

មហាជនសម្តែងការខកចិត្តយ៉ាងខ្លាំង ដោយមានគេការអះអាងថា លោកអភិបាលស្រុក សៀមប៉ាង ក៍ ជាប់ ពាក់ព័ន្ធក្នុងបទល្មើសព្រៃឈើនេះដែរ ហើយថែមទាំងបញ្ជាអោយក្រុមឈ្មួញ ធ្វើរឿងហួសចិត្តនេះ ទៀត។
ជុំវិញការចោទប្រកាន់ខាងលើ អង្គភាពព័ត៌មានយើងមិនទាន់ទទួលបានការស្រាយបំភ្លឺពីលោក ផាន់ យុត្ត អភិបាលស្រុកសៀមប៉ាង នៅឡើយទេ គិតត្រឹមរសៀលថ្ងៃទី១៩ ខែមេសាឆ្នាំ ២០១៨ នេះ ដោយទូរស័ព្ទ មិនអាចទាក់ទងបាន។

ពលរដ្ឋសង្ឃឹមថា ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៏ទោ ម៉ៅ តារា ស្នងការនគរបាលខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ ខេត្ត ស្ទឹងត្រែង និងស្ថាបនជំនាញពាក់ព័ន្ធមិនទល់ភ្នែកមើលដោយគ្មានវិធានការនោះទេ៕

TNN ស្វាគមន៍ជុំវិញការស្រាយបំភ្លឺពីសមីភាគីពាក់ព័ន្ធ ដើម្បីអោយមហាជន ទូទៅអស់ការសង្ស័យ។ ទំនាក់ទំនងៈ 0974444174 / 0963899997

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ