ព្រឹតិ្តការណ៍ថ្មីៗ

ជុងហើយនឹងកុក! កុកភ្លេចជុង តែជុងមិនដែលភ្លេចកុក ក្នុងវិនាទីណាឡើយ!

4 ខែ មុន 260 តូ សុផល

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង៩ និង០០ នាទី ក្រុមអនុវត្តដីកាបាន សហការជាមួយកំលាំងជំនាញរបស់ក្រុងសួងបានចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនលេខ​ ១៨១ ចុះថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៧ របស់ចៅក្រមស៊ើបបសួរសាលាដំបូងខេត្តត្បូងឃ្មុំ បង្គាប់អោយនាំខ្លួនជន

សង្ស័យឈ្មោះ រី រម្យល្លី ភេទប្រុស អាយុ ២៦ឆ្នាំ​ ជនជាតិខ្មែរឥស្លាម រស់នៅភូមិរការលលើ សង្កាត់ សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ពីបទ “ហឹង្សាដោយចេនាដោយ មានស្ថានទម្ងន់ទោស” ប្រព្រឹត្តទៅនៅចំនុចវិហារឥស្លាម ភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៦ ដោយជននេះ និងបក្សពួកម្នាក់ ទៀតបានយកព្រនង់វាយ ទៅលើជនរងគ្រោះ ឈ្មោះ លីម ទីន ភេទប្រុស អាយុ៥៣ឆ្នាំ បណ្តាលអោយរងរបួសធ្ងន់ ហើយបានរត់គេចខ្លួន អស់រយះ ពេល២ឆ្នាំ ទើបចាប់ខ្លួនបាន។

សមត្ថកិច្ចប្រាប់ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៦ និង០០នាទី ក្រុមអនុវត្តដីកា បានសហការជាមួយកំលាំងជំនាញរបស់ស្រុកតំបែរ បានចុះអនុវត្តដីកាបង្គាប់អោយចាប់ខ្លួនលេខ​ ៦២៣ ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០១៨ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ ចាម បង្គាប់អោយនាំខ្លួន ជនសង្ស័យឈ្មោះ ឈាន ចន្ថា ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងឬស្សី ឃុំគោក ស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពីបទ”ហឹង្សាដោយចេនាដោយមានស្ថានទម្ងន់ទោស” ប្រព្រឹត្តទៅនៅភូមិ ត្រពាំងឬស្សី​​​ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៧ ខែមេសា​ ឆ្នាំ២០១៣​ ដោយជននេះ បានយកដាវកាប់ទៅលើឈ្មោះ ឡាយ ឡាក់ ភេទប្រុស អាយុ៣៩ឆ្នាំបណ្តាលអោយរបួសធ្ងន់ ហើយ រត់គេចខ្លួនអស់រយះពេល៥ឆ្នាំ ទើបលួចចូលមកស្រុកថ្ងៃចូលឆ្នាំខ្មែរ ក៏ត្រូវចាប់ខ្លួនបានតែម្តង។

ហើយកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង ១៥ និង ០០ នាទីក្រុមអនុវត្តដីកា បានសហការ ជាមួយកំលាំងជំនាញរបស់ស្រុកតំបែរ បានចុះអនុវត្តដីកាបង្គាប់អោយនាំខ្លួនលេខ​ ១១៩២ ចុះថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០០១ របស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ចាម បង្គាប់អោយ នាំខ្លួនជនសង្ស័យ ឈ្មោះ ទីន ម៉ាត់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិគីឡូ១៩ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ពីបទ “រំលោភសេពសន្ថវះ” ប្រព្រឹត្តទៅនៅភូមិគីឡូ១៩ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០១ ហើយគេចខ្លួនអស់រយះពេល១៧ឆ្នាំ ទើបចាប់ខ្លួនបានខណ:លួចមកលេងស្រុកកំណើតក្នុងឱកាសចូលឆ្នាំខ្មែរ។

បច្ចុបុ្បន្នជនសង្ស័យទាំង០៣ នាក់ខាងលើបានបញ្ជូនទៅកាន់ពន្ធនាគារួចរាល់ហើយ។

 

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ