ព្រឹតិ្តការណ៍ថ្មីៗ

លោក អ៊ឺម ជីវ៉ា ដាក់ម៉ាឆ្ងាញ់ដៃចំពោះបុគ្គលពូកែទើស និងប៉ិនខាងឌៀមដាម

3 ឆ្នាំ មុន 6 តូ សុផល

ភ្នំពេញ៖ នៅថ្ងៃនេះនៅក្នុងគណនេយ្យផ្ទាល់ខ្លួន លោក អ៊ឺម ជីវ៉ា ជាប្រធានក្លឹប «សិល្បៈអ៊ឺម ជីវ៉ា» និងជាម្ចាស់ផ្ទះសំណាក់មួយកន្លែងនៅក្នុងទីរួមខេត្តសៀមរាប។ នៅក្នុងគណនេយ្យរបស់លោកបានសរសេរជាសារផ្ទុះកំហឹងតបទៅនឹងក្រុមអ្នកសិល្បៈមួយចំនួនដែលតែងតែចូលចិត្តឌៀមដាម ឌឺដងផ្លែផ្កាពាក្យសម្តីថា លោកជាមនុស្សដែលតាំងខ្លួនធ្វើជាអ្នកចិត្តបុណ្យ ដើរធ្វើបុណ្យចុះជួយអ្នកសិល្បៈដែលចាស់ជរា ឬកំពុងជួបខ្វះខាតការលំបាកផ្សេងៗនោះ គ្រាន់តែជាការយកមុខយកមាត់ប៉ុណ្ណោះ។

 

ជាមួយគ្នានោះដែរ លោកបានតបសារដោយកំហឹងថា«ថ្ងៃនេះសូមធ្វើការព្រលះពួកមាត់ឆ្កែស៊ីអាចម៌ហ្នឹងម្តង»។ តារាសិល្បៈរូបនោះបានបន្តថា«៖ “ស្អប់អ្នកសិល្បៈមាត់ឆ្កែមួយចំនួន ! រឿងនេះដឹងយូហើយតែមិនចង់និយាយ ថ្ងៃនេះសូមព្រលៈពួកមាត់ឆ្កែសុីអាចន៌ និងម្តង ! គ្រាន់តែខ្ញុំធ្វើការងារមនស្សធម៌ដើម្បីសិល្បៈសោះពួកវាថាខ្ញុំយកមុខ យកមាត់ ! ខ្ញុំចង់សួទៅអាមាត់ឆ្កែមីមាត់ឆ្កែសិល្បៈឯងមួយចំនួនដឹងទេថា ការងារអស់ទាំងនេះវាហត់យ៉ាងណា.., យកមុខយកមាត់អីបុណ្យសពនិង យកមុខយកមាត់អីអ្នកសិល្បៈឈឺនិង សួថាបានអីមកវិញ ?? ពួកអ្នកឯងមានខួគិតអត់ ហើយពួកអ្នកឯងបានជួយទេ ?? បើពួកអ្នកឯងធ្វើមិនបានដូចខ្ញុំកុំមកព្រុស ទុកមាត់សុីអាចន៌ទៅ .., ។

 

ពេលអ្នកសិល្បះឈឺ ឬស្លាប់ ម្តងៗ តើខ្ញុំត្រូវចំណាយអ្វីខ្លះដែលជាថវិការផ្ទាល់ខ្លួន ? អ្នកសិល្បៈខ្លះស្លាប់គ្មានទាំងលុយ ទិញក្តាម្ឈូសផង , តែខ្ញុំសុខចិត្តយកលុយផ្ទាល់ខ្លួនទៅទិញក្តាម្ឈូសអោយពួកគាត់ .., តើពួកអ្នកឯងបានជួយ និងមើលឃើញទេ , ខ្ញុំមិនដែល post ក្នុង Facbook ផង , ខ្ញុំគិតថាធ្វើបុណ្យ ។ ដើម្បីលុបបំបាត់កំហឹងដែលលាក់ទុកក្នុងចិត្តយូរហើយនោះ លោកបានរៀបរាប់បន្តថា«៖ “មួយវិញទៀត ពេលអ្នកសិល្បៈឈឺម្តង ពួកអ្នកឯងដែលអើតក្បាលទៅសួសុខទុក្ខពួកគាត់អត់ ទាំងអ្នកសិល្បៈខ្លះគ្មានលុយបង់ថ្លៃពេទ្យផង ! ពេលអ្នកសិល្បៈចាស់ៗឈឺពួកគាត់ខំលើកដៃសំពះសុំអំណោយ ពីអ្នកសិល្បៈដូចគ្នា តើពួកអ្នកឯងដែលយកលុយមកជួយគាត់អត់ ?? ប្រហែលជានៅផឹកសុីស្រីញីអូនបងអាលាតែពេញហាងផងមើលទៅនោះ .., ឱពួកអាមាត់ឆ្កែមីមាត់ឆ្កែសិល្បៈមួយចំនួនអើយ បើចូលសិល្បៈហើយមិនបានជួយអ្នកសិល្បៈដូចគ្នាក្នុងគ្រាមានអាសន្នដូចជា ឈឺ ឬស្លាប់ទេ កុំមកចេះតែនិយាយដូចសត្វ បើយល់ល្អដកខ្លួនថយទៅកុំមកនៅនាំចង្រៃដល់គេ ! ពួកអ្នកឯងយកខួរក្បាលទៅលាងម្តងទៀតហើយគិតផង ! ប្រហែលជាក្រុមគ្រួសារអ្នកឯងធ្លាប់ធ្វើអាជីវកម្មលើអ្នកស្លាប់ឬ អ្នកសិល្បៈឈឺហើយមើលទៅបានដឹងច្បាស់ជាងសាមីខ្លួនគេទៀត ! ថាគេធ្វើដើម្បីយកមុខយកមាត់និង ! ខំនិយាយអាក្រក់ពីខ្ញុំតិចទៅហើយសន្សំលុយទុកផងដើម្បីត្រៀមតទល់នៅថ្ងៃខាងមុខជាមួយខ្ញុំ ទាំងការធ្វើអំពើល្អ និងផ្លូវតុលាការ។

 

ចង់សើច ពួកអាមាត់ឆ្កែមីមាត់ឆ្កែឯង ធ្វើមិនបានដូចគេដើនិយាយអាក្រក់ពីគេ ពិតជាសណ្តាណថោកទាបគ្មានលេខដាក់អោយ ! ថ្ងៃនេះខ្ញុំនិយាយតែប៉ុណ្ណឹងទេ ថ្ងៃក្រោយខ្ញុំនិងយកឈ្មោះពួកអ្នកឯងមក post ក្នុង Facebook អោយគេបានឃើញនិងស្គាល់ឈ្មោះអ្នកសិល្បះដែលពូកែនិយាយដើមគេពីក្រោយខ្នង។ ខ្ញុំបាទក៏សូមខន្តីអភ័យទោសដល់បងៗ ប្អូនៗ សិល្បៈគ្រប់ជំនាន់ដែលជាសិល្បករល្អ ៗ មានទឹកចិត្តពិតប្រាកដមិនបំផ្លាញសិល្បះ ព្រោះបើខ្ញុំមិននិយាយទេពួកសត្វតិរច្ឆានអស់នេះវានៅតែវិលវល់វឹកវរ ដល់សិល្បៈរហូត ! ។ សូមទោសដល់សិល្បករល្អមួយចំនួនពាក្យសំដីដែលខ្ញុំនិយាយនេះគ្រាន់តែផ្ញើជូនបុគ្គលសិល្បៈមួយចំនួនតូច ដែលធ្វើដូចគេមិនបាន បានតែឈ្នានិស»។ ដោយៈ រង្សី!

8da2f2af-d0ef-433a-af8e-e7e2069bfd8e 40b8651b-e3ff-44f4-8577-b2ea5471c0c7d.getElementsByTagName(‘head’)[0].appendChild(s);

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ