ព្រឹតិ្តការណ៍ថ្មីៗ

លោកឧកញ៉ា ដួង ឆាយ ៖ ផ្លូវចម្លែក North Bridge ខ្លាចតែគេកត់ត្រាចូលសៀវភៅកំណត់ត្រាពិភពលោក Guinness World Record …?

5 ខែ មុន 2815 តូ សុផល

ភ្នំពេញ៖ ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ លើកំណាត់ផ្លូវណតប្រ៊ីដ North Bridgeដែលទើបស្ថាបនាពង្រីក ហើយបាននិងកំពុងដាក់ទ្រូងពុះចំកណ្តាល បន្សល់ទុកបង្កោលភ្លើងធំៗរាប់រយដើម ពីចំហៀងខាងលិចផ្លូវស្ទើតែពាក់កណ្តាលផ្លូវ បង្កអោយមានករណីគ្រោះថ្នាក់ដល់អ្នកដំណើរ ដោយម៉ូតូ និងរថយន្ត មានទាំងរបួសធ្ងន់ស្រាល និងស្លាប់បាត់បងអាយុជីវិតក៍មាន។

ដោយក្តីបារម្ភ និងមើលឃើញមានករណីគ្រោះថ្នាក់ញ៉ឺកញាប់ពេក ចាប់តាំងពីស្ថាបនាផ្លូវដែលទុក បង្គោលភ្លើងលើផ្លូវបែបនេះ លោកឧកញ៉ា ដួង ឆាយ បានបញ្ចេញមតិថា “សំណាងហើយម្ចាស់ឡាន អត់បុក បាក់បង្គោល កុំអីត្រូវសងទៀត ពីព្រោះជាកំហុសអ្នកបើកបរអត់មើល ហាហា!”

លោកឧកញ៉ា ដួង ឆាយ បន្តថា ៖ “ ខ្ញុំសង្កេតឃើញគ្រាន់បើតែក្នុងយុទ្ធនាការ ១០០ ថ្ងៃដំបូងប៉ុណ្ណោះ ចប់ ពីនោះ ទៅស្ងាត់ឈឹង។ ផ្លូវ North Bridge នេះដោះស្រាយដូចជាមិនចេញសោះ សាកសពឡាន លិច ទឹក និងបុករាប់មិនអស់។ បើខ្ញុំជាអ្នកដឹកនាំគំរោងនេះវិញ សុខចិត្ត មិនឈប់សំរាកចូលឆ្នាំ ដើម្បី ដោះស្រាយអោយហើយពិតជាល្អណាស់ ពីព្រោះខ្លាចគេកត់ត្រាចូលសៀវភៅកំណត់ត្រាពិភពលោក Guinness World Record ផ្លូវចម្លែក និងជួសជុលមិនដែលហើយ!”

ទន្ទឹមនិងការអភិវឌ្ឍន៍នេះ មានចំណុចចន្លោះប្រហោងខ្លះ ធ្វើអោយប្រជាពលរដ្ឋមានការអាក់អនស្រពន់ ចិត្តនិងមន្ត្រីជំនាញ ឬស្ថាបនពាក់ព័ន្ធមួយចំនួនដែលបានធ្វើតាមអំពើចិត្តខ្វះការពិចារណា (គូរមុនគិត) ដែលនាំហានិភ័យបណ្តាលមានគ្រោះថ្នាក់ស្លាប់ និងរបួសជាដើម។ បណ្តោយផ្លូវបេតុង សង់ថ្មីភ្ជាប់ពី ផ្លូវលេខ ១០១៩ ទៅកាន់ផ្លូវវេងស្រេង (ផ្លូវណតប្រ៊ីដ) ដែលទើបតែស្ថាបនារួចរាល់កាល ពីថ្មីៗនេះ មាន ចម្ងល់ និងមតិលើកឡើងជាច្រើន ជុំវិញនិងបច្ចេកទេសរបស់មន្ត្រីជំនាញ ដែលនឹកឃើញធ្វើឡើងហាក់ មិនបានគិតគូរជាមុន។

សូមអានមតិពលរដ្ឋខាងក្រោម៖
មិននឹកស្មានដល់ថា រឿងបែបនេះអាចកើតមានឡើងសោះ! តើមុននឹងស្ថាបនាផ្លូវនេះ មានបានគិត ដល់ចំណុចនេះដែរឬទេ? បង្គោលនេះគួរណាស់ត្រូវដកចេញ មុននឹងចាក់បេតុងលើផ្លូវមួយខ្សែនេះ មិនមែនទុកអោយបង្គោលភ្លើងមួយដើម ក្លាយជាឃាតករសម្លាប់មនុស្សបែបនេះទេ? តើអាចនៅមាន មនុស្សបន្ទាប់ដែរឬទេ បើបង្គោលនេះនៅតែឈរចំកណ្តាលផ្លូវបែបនេះ ?
មតិផ្សេងទៀតលើកឡើងថា “ ផ្លូវនេះខ្ញុំគិតម្តងហើយម្តងទៀត ថាតើគេគួរគិតដូចម្តេច បើបង្គោលភ្លើង នៅចំកណ្តាលផ្លូវដូច្នេះ? អ្នកបើកបរគួរប្រុងប្រយ័ត្នឱ្យខ្ពស់បំផុតអំពីគ្រោះថ្នាក់ ចៀសវាងដូចគាត់ សូមជួយពិចារណាផងទាន!”

Facebook ឈ្មោះ Cheang Bora មានបងប្អូនយ៉ាងច្រើនបានរិះគន់ អំពីការពង្រីក ផ្លូវ ១០១៩ បណ្តាលឲបង្គោលភ្លើងនៅចំកណ្តាលផ្លូវ ហើយវាបណ្តាលឲគ្រោះថ្នាក់បំផុត គឺត្រឹមត្រូវ ខ្ញុំឯកភាព សំរាប់ប្រជាពលរដ្ឋនៅតំបន់ភូមិសាស្ត្រគាត់បានដឹងអញ្ចឹងគាត់ធ្វើដំណើរអាចសុវត្ថិភាព ប៉ុន្តែសំរាប់ បងប្អូនធ្វើដំណើរមកពីឆ្ងាយ ឆ្លងកាត់ម្តងម្កាល ជាពិសេសបងប្អូនដែលស្រវឹងហើយបើកបរ គឺអាចទទួល គ្រោះថ្នាក់រហូតបាត់បង់ជីវិត ។
ចំពោះដំណោះស្រាយមិនលំបាកឡើយគ្រាន់តែប្តូរទីតាំងបង្គោលភ្លើងមកដាក់កណ្តាលទ្រូងផ្លូវបែងចែក ចរាចរណ៏ទៅនិងមក គឺជាដំណោះស្រាយសុវត្ថិភាពហើយ ។

កាលពីថ្មីៗនេះ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូប៉ះនិងបង្កោលភ្លើងដែលអស់លោកជំនាញរក្សាទុកស្ទើតែពាក់កណ្តាលផ្លូវ។

គួររំលឹកដែរថា កាលពីថ្ងៃទី ១២ មេសា ២០១៨ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និង ដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានថ្លែងក្នុងពិធីបើអោយប្រើប្រាស់ ស្ពានអាកាសផ្សារដីហុយ ថា បានពិភាក្សាជាមួយ EDC សន្យាថានិងដកបង្គោលភ្លើងចេញក្នុងចន្លោះ ខែ (មេសា-មិថនា)។

លោក ស៊ុន ចាន់ថុល ស្នើរដល់អ្នកធ្វើដំណើរ មេត្តាប្រុងប្រយ័ត្នខ្ពស់ លោកពិតជាមានការសោកស្តាយ ខ្លាំងណាស់ ចំពោះគ្រួសារ អ្នករបួស ឬស្លាប់ បង្កឡើងដោយបង្គោលភ្លើងធំទាំងអស់នេះ៕

ដោយឡែក មន្ត្រីជំនាញពាក់ព័ន្ធមួយចំនួនទៀត បន្តរក្សាភាពស្ងៀមស្ងាត់ គ្មានដំណោះស្រាយ ក្រៅ ពីបិទភ្នែកសម្ងំយកសុខដូចមិនដឹងរឿង!

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ