ព្រឹតិ្តការណ៍ថ្មីៗ

តារាសម្តែងជើងចាស់ធ្លាប់ទទួលបានពានរង្វាន់លេខ ១ ទូទាំងប្រទេស ក្នុងការប្រកួតខ្សែភាពយន្តខ្មែរ ទទួលបានការសណ្តោសប្រណីពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត

5 ខែ មុន 1761 តូ សុផល

ភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០១៨ នេះកាកបាទក្រហមកម្ពុជា (កក្រក) ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានឧបត្ថម្ភថវិកា គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួនជូនលោក ចៅ ច័ន្ទណារី អាយុ ៦៤ឆ្នាំ ជាតារាសម្តែងជើងចាស់ធ្លាប់ទទួលបានពានរង្វាន់លេខ ១ ទូទាំងប្រទេស ក្នុងការប្រកួតខ្សែភាពយន្តខ្មែរ ក្នុងឆ្នាំ១៩៩១​ ក្នុងការសម្តែងជាតួឯកក្នុងរឿង​ “ស្មានមិនដល់”​ និងមានស្នាដៃសម្តែងជាច្រើនទៀត។

ក្នុងឱកាសនោះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កក្រក បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងគិតគូរចំពោះស្ថានភាពរស់នៅរបស់លោក ចៅ ច័ន្ទណារី ដែលជាសិល្បៈករជើងចាស់ បានបន្សល់ទុកស្នាដៃសម្តែងជាច្រើនសម្រាប់អ្នកជំនាន់ក្រោយ​។​ ជាមួយគ្នានេះ​ លោកជំទាវ​ បានផ្តាំផ្ញើឱ្យខិតខំថែរក្សាសុខភាពឱ្យបានល្អ និងបន្តប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិតដើម្បីអនាគតប្រពន្ធ-កូនតទៅមុខទៀត។

លោក ចៅ ច័ន្ទណារី និងភរិយា ដែលមកពីភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ​ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចតេជោ ហ៊ុន សែន ដែលតែងតែមានមេត្តាធម៌ មានក្តីករុណា ចំពោះសុខទុក្ខរបស់សិល្បករជើងចាស់ និងប្រជាជនទូទៅជួបការលំបាកដោយគ្មានការរើសអើងអ្វីឡើយ៕

បន្ថែមយោបល់របស់អ្នក

យោបល់

 

 

ព័ត៌មានពាក់ព័ន្ធ